ប្តូរ​​យក​​កាត​ប្រភេទ​​ថ្មី​ឥត​គិត​ថ្លៃ និង​​​​ចំណេញ​​កាន់​​តែ​​ច្រើន​​​ពី iOne

  • 2017-10-06 02:51:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដំណឹង​ថ្មី​មួយ​ សម្រាប់​អតិថិ​ជន​​ដែល​មាន​ប័ណ្ណ​សមាជិក iOne Privilege Card នឹងទទួល​បាន​អត្ថប្រយោជន៍​យ៉ាងច្រើនតាម​រយៈ ការផ្លាស់ប្តូរ​ពី​ប័ណ្ណ​ដែល​ពួកគេកំពុង​ប្រើប្រាស់​ទៅជា iOne Visa Card ដែល​ជា​ប្រភេទ Visa Card ដែល​អតិ​ថិ​ជន​អាចធ្វើ​ការបញ្ចូល​ទឹកប្រាក់ ឬ Top Up បាន​។

អត្ថប្រយោជន៍​ដែល​អតិ​ថិ​ជន​នឹង​ទទួល​បាន​ជាមួយ​នឹង​កាត​ប្រភេទ​ថ្មី​នេះ​រួមមាន​៖​

  • ទទួល​បាន​ការ​បញ្ចុះ​តម្លៃ​កាន់តែ​ច្រើន​សម្រាប់​ការ​ទិញ​ទំនិញ​នៅ​ក្នុង​ហាង iOne រហូតដល់​ទៅ ១៥ ភាគ​រយ (3rd Party Accessories) និង ពី ហាង នានា ដែល​ជា​ដៃគូ​សហការ​របស់ iOne ដែល​មាន​ជាង ១៥០ ហាង​នៅ​ទូទាំង​ប្រទេស។
  • អាច​ប្រើប្រាស់​ទូទាត់​ទំនិញ​អន​ឡា​ញ និង វិក្កយបត្រ​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស​
  • ងាយស្រួល​ក្នុង​ការ​បញ្ចូល​លុយ ឬ Top Up ( តាម​រយៈ សាខា​របស់​ធនាគារ​ស​ហ​ពាណិជ្ជ ក​.​អ UCB ឬ នៅ​តាម​បញ្ជរ​វីង)
  • ឥតគិតថ្លៃ​សេវា​ប្រចាំ​ឆ្នាំ (​សម្រាប់​ឆ្នាំ​ដំបូង​)
  • មក​ធ្វើ​ការ​ផ្លាស់ប្តូ​រកាត​របស់​អ្នក​នៅ​ពេល​នេះ​ដើម្បី​ទទួល​បាន​អំ​ពូ​ល​ភ្លើង​តុក្កតា​ដ៏​ស្រស់ស្អាត​មួយ​ដោយ​ឥតគិតថ្លៃ​ពី iOne ដែល​លក្ខខណ្ឌ​ងាយៗ​ក្នុង​ការផ្លាស់ប្តូរ​៖​
  • អតិ​ថិ​ជន​ត្រូវតែ​មាន​អាយុ​ចាប់ពី ១៨ ឆ្នាំ​ឡើងទៅ​
  • អត្តសញ្ញាណប័ណ្ណ ឬ លិខិតឆ្លងដែន​ដែលមា​ន​សុ​ពល​ភាព​
  • រូបថត ៤x៦ ចំនួន​ពីរ​សន្លឹក​

សម្រាប់​ព័ត៌មាន​លម្អិ​ត​សូម​ទា​ក់ទង​ទៅកាន់​សាខា​របស់​ធនាគារ​សហ​ពាណិជ្ជ​ពាណិជ្ជ ក​.​អ UCB ឬ គ្រប់​សាខា​ហាង​របស់ iOne ឬ ទំនាក់ទំនង​ទៅកាន់​ទូរ​ស័​ព្ទ​លេខ ០២៣ ៩៩៣ ១៦១​

ដោយ៖ ថា ម៉ាលីដា

អត្ថបទថ្មី