មកមើលម៉ូដសក់ស្រីៗកុលសម្ព័ន្ធ Himba ពិតជាប្លែកមិនធ្លាប់ឃើញ
- 2017-10-06 02:20:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកមើលម៉ូដសក់ស្រីៗកុលសម្ព័ន្ធ Himba ពិតជាប្លែកមិនធ្លាប់ឃើញ
ចន្លោះមិនឃើញ
រូបថតជាច្រើនសន្លឹកត្រូវបានអ្នកថតរូបជនជាតិអង់គ្លេសម្នាក់ តាមប្រមាញ់ដល់សាធារណរដ្ឋអង់ហ្គោឡា ដើម្បីស្វែងរកមើលក្រុមកុលសម្ព័ន្ធដែលមិនធ្លាប់ឃើញពិភពខាងក្រៅ។
អ្នកថតរូបនេះមានឈ្មោះ Tariq Zaidi រស់នៅទីក្រុងឡុងដ៍ បានធ្វើដំណើរទៅកាន់ប្រទេសនានានៅអាហ្វ្រិកខាងត្បូងអស់ជាច្រើនខែ រហូតបានជួបកុលសម្ព័ន្ធ Himba, Mwila, Mucuroca និង Mucuis។
តាមប្រភពមានជនជាតិភាគតិចប្រមាណ ៩០ក្រុម នៅសាធារណរដ្ឋអង់ហ្គោឡា ដែលមានព្រំដែនជាប់ប្រទេស Namibia និងបូសវ៉ាណា ភាគខាងត្បូង ហ្សំប៊ីភាគខាងកើត និងកុងហ្គោភាគខាងជើង។
ម៉ូដសក់របស់ពួកគេបានចំណាយពេលរាប់ម៉ោងដើម្បីបង្កើតវាឡើង ពិសេសត្រូវប្រើរុក្ខជាតិស្ងួតម្យ៉ាងដូចចំបើង និងរោមពពែ។ ពួកគេមានមោទនភាពចំពោះម៉ូដសក់ និងសំលៀកបំពាក់របស់ខ្លួនខ្លាំងណាស់។
ស្ត្រីរៀបការហើយមានពាក់ខ្សែកធំៗ ផលិតពីស្ពាន់ ឬដែក។ ចំពោះស្ត្រីពេញក្រមុំត្រូវពាក់មកុដខុសគេដែលបង្កើតឡើងដោយស្បែកគោ ឬពពែ។ តោះទស្សនារូបភាពខាងក្រោម៖
ចុចអាន៖
កុលសម្ព័ន្ធល្បីប្រើព្រួញពួនបាញ់យន្តហោះ ត្រូវគេលួចកាប់សម្លាប់អស់ជាច្រើន
ស្រ្តីកុលសម្ព័ន្ធ ឈរឲ្យគេវាយ រហូតបែកឈាម ដើម្បីបង្ហាញក្តីស្រលាញ់ ដល់មនុស្សប្រុស
កុលសម្ព័ន្ធនៅឥណ្ឌូណេស៊ីប្រាប់មូលហេតុ ប្រពៃណីឆ្អើរសាកសព