កុលសម្ព័ន្ធល្បី​ប្រើព្រួញពួនបាញ់​យន្តហោះ ត្រូវ​គេលួចកាប់​សម្លាប់​អស់ជាច្រើន

  • 2017-09-12 02:24:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កុលសម្ព័ន្ធ​នៅ​ព្រៃ​អាម៉ាហ្សូន​​​មិន​ធ្លាប់​ឃើញ​ពិភព​លោក​ខាង​ក្រៅ​ជាង ២០​នាក់ ដែល​ល្បី​ប្រើ​ព្រួញ ធ្នូ​ លំពែង​បាញ់​យន្តហោះ​កាល​ពី​ប៉ុន្មាន​ខែ​មុន ​មាន​សេចក្ដី​រាយ​ការណ៍​ថា ត្រូវ​​បាន​អ្នក​ជីក​រ៉ែ​មាស​កាប់​សម្លាប់​នៅ​ភាគ​ពាយ័ព្យ​ប្រទេស​​ប្រេស៊ីល​ កាល​ពី​ពេល​ថ្មី​ៗ​នេះ។

​អ្នក​ជីក​​រ៉ែ​ចំនួន ២​នាក់​ ត្រូវ​បាន​​ចាប់​ខ្លួន បន្ទាប់​ពី​ស្រវឹង​ស្រា​ធ្លោយ​និយាយ​អំ​ពី​ការ​សម្លាប់​​កុលសម្ព័ន្ធ​ខាង​លើ។ នេះ​បើ​តាម​ភ្នាក់​​ងារ​កិច្ចការ​ជនជាតិ​ភាគតិច​ប្រេស៊ីល (Funai)។ ​ជនសង្ស័យ​ទាំង​ពីរ​​បាន​អួត​អាង​ពី​ការ​​កាប់​ចិញ្ច្រាំ​សាក​សព រួច​បោះ​ពួក​គេ​ចូល​ទៅ​ក្នុង​ទន្លេ​ទៀត​ផង។

ការ​កាប់​សម្លាប់​នេះ​បាន​កើត​ឡើង​នៅ​តំបន់ Vale do Javari ​ដែល​ស្ថិត​នៅ​ចម្ងាយ​ប្រមាណ ១ ២០០​គីឡូម៉ែត្រ​ពី​ទីក្រុង Manause នៃ​រដ្ឋ​អាម៉ាហ្សូណាស់។ យោង​ទៅ​តាម​មូលនិធិ​ជាតិ​ឥណ្ឌា​បាន​រក​ឃើញ​ថា​ យ៉ាង​ហោច​ណាស់​មាន​ជនជាតិភាគ​តិច​ ១៤​ក្រុម​រស់​នៅ​តំបន់​ទំហំ​ ២១​លាន​អា​ ខាង​លើ។

ចំណែក​ប្រធាន​កិច្ចការ​ជនជាតិ​ភាគ​តិច​លោក Kanamari ​បាន​បង្ហើប​ថា សមាជិក​ក្រុម​កុលសម្ព័ន្ធ​​ចន្លោះ​ពី ១៨ ទៅ ២១​នាក់​​ត្រូវ​បាន​គេ​កាប់​សម្លាប់។ ឯ​ប្រធានាធិបតី​ប្រេស៊ីល​លោក Mechel Temer ​និង​រដ្ឋាភិបាល​របស់​លោក​ នឹង​ត្រូវ​ទទួល​ខុសត្រូវ​ទាំង​ស្រុង​​ចំពោះ​ការ​ប្រល័យ​ពូជសាសន៍​​នេះ​ ប្រសិន​រឿង​រ៉ាវ​​បាន​បញ្ជាក់​ជា​ផ្លូវការ។ ជា​ទូទៅ​ អ្នក​​ឈ្លាន​ពាន​ រំខាន​ដល់​ក្រុម​កុលសម្ព័ន្ធ​មាន​ដូច​ជា អ្នក​រាន​ព្រៃ អ្នក​ប្រមាញ់​សត្វ និង​អ្នក​ជីក​រ៉ែ​ជា​ដើម៕

ចុចអាន៖

ប្រភព៖ Metro   ប្រែ​សម្រួល៖ ឡេង ភារុណ

អត្ថបទថ្មី