ទី​បំផុត​កូន​ស្រី​ ឈិន ឡុង​ សារភាព​​ថា​ស្រឡាញ់​ភេទ​ដូច​គ្នា​ហើយ

  • 2017-10-06 13:11:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កូន​ស្រី ​ឈិនឡុង​ នាង​ Etta Ng ​បាន​និយាយ​ថា​ នាង​ជា​មនុស្ស​ស្រឡាញ់​ភេទ​ដូចគ្នា ដែល​នាង​បាន​បង្ហាញ​នៅ​លើ​បណ្ដាញ​សង្គម​របស់​នាង​។

ក្នុង​សារ​បង្ហោះ​លើ​​ Instagram ​របស់​នាង​ឈ្មោះ​ @stolenmilktea ​កាល​ពី​ថ្ងៃ​ទី​ ៥ តុលា​ម្សិលមិញ​ដោយ​ដាក់​ចំណង​ជើង​លើ​រូបភាព​ឥន្ទធនូ​ថា​៖ គ្មាន​អ្វី​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​នោះ​ទេ​បើ​ខ្ញុំ​ជា​មនុស្ស​ស្រឡាញ់​ភេទ​ដូច​គ្នា​’ ។ ក្រោយ​មក​  Etta ក៏​លុប​ចំណង​ជើង​នោះ​ចេញ​ដោយ​ជំនួស​នូវ​សញ្ញា​ (hashtags) ​មួយ​ចំនួន​គឺ​ #lgbtqai, #lgbt, #lesbian (ស្រីស្រឡាញ់ស្រីដូចគ្នា) ​និង​ #androgynous ។

A post shared by @stolenmilktea on

Etta ​វ័យ​ ១៧ ​ឆ្នាំ​ត្រូវ​បាន​គេ​រាយការណ៍​ថា​រស់នៅ​ជាមួយ​តារា​ល្បី​តាម​បណ្ដាញ​សង្គម​វ័យ​ ៣០ ​នាង​ Andi Autumn ។ Andi Autumn​ជា​អ្នក​ ឌីហ្សាញ​ និង​លក់​សម្លៀក​បំពាក់​តាម​អ៊ីនធឺណិត​ហើយ​នាង​ត្រូវ​បាន​គេ​ស្គាល់​តាមរយៈ​រូប​សម្ផស្ស​ដូច​តុក្កតា​ Barbie ។ Andi Autumn ក៏​បាន​បង្ហោះ​រូប​របស់​នាង​ថត​ជាមួយ​ Etta ​រួម​នឹង​ចំណង​ជើង​ថា​ នាង​ពុំ​ធ្លាប់​ជួប​នរណា​មួយ​ដូច​ @stolenmiktea ​នោះ​ទេ​ ។ “Etta ផ្ដល់​ឱកាស​ឱ្យ​ខ្ញុំ​បង្ហាញ​ពី​ការ​គិត​ឱ្យ​ទូលំ​ទូលាយ​ មាន​រឿង​មួយ​ចំនួន​ប្រឆាំង​នឹង​ពួក​យើង​ម្ដង​ហើយ​ម្តង​ទៀត​ប៉ុន្តែ​រឿង​រ៉ាវ​ទាំង​នេះ​ប្រាប់​យើង​ថា​យើង​នឹង​ឆ្លង​កាត់​ជាមួយ​គ្នា​។ ឆ្លង​កាត់​ការ​លំបាក​ទាំងអស់​ដែល​មាន​នៅ​ឆ្នាំ​នេះ​ហើយ​នៅ​ទី​បញ្ចប់​យើង​កំពុង​ធ្វើ​ដំណើរ​ទៅ​ទិសដៅ​លើ​ផ្លូវ​ត្រឹម​ត្រូវ​មួយ​"។​ នាង​បន្ត។ គួរ​បញ្ជាក់​ថា​ Etta Ng ​គឺ​ជា​កូន​ស្រីប្រពន្ធ​ទី​២​របស់​​ ឈិនឡុង គឺ​អតីត​បវរ​កញ្ញា​ហុងកុង​ Elaine Ng ​ខណៈ​កូនប្រុស​ Jaycee Chan គឹ​ជា​កូន​ប្រុស​របស់​ប្រពន្ធ​ទី​១​នាង​ Lin Feng-jiao៕

ប្រភព៖ Straits Times   ប្រែសម្រួល៖ សិរីបុទ្រ