ក្រោយ​ពី​ឡើង​កូដ​ ដួង ម៉ានិច ចំណាយ​លុយ​ច្រើន​​ដល់​ម្ល៉ឹង​ទិញ​សម្លៀក​បំពាក់

  • 2017-10-09 09:26:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ផ្លាស់​ប្ដូរ​ម៉ូដ​សម្លៀក​បំពាក់​​​គឺ​ជា​រឿង​ចាំបាច់​​បំផុត​សម្រាប់​អ្នក​សិល្បៈ​ ជា​ពិសេស​សម្រាប់​សិល្ប​ការិនី​​តែ​ម្ដង​ត្រូវ​ចំណាយ​លុយ​រាប់​ពាន់​ដុល្លារ​ ក្នុង​១​ឆ្នាំ​ៗ​​ដើម្បី​លំអ​ខ្លួន​ឲ្យ​ស្រស់​ស្អាត​ នៅ​ពេល​ចូល​រួម​កម្មវិធី​ម្ដង​ៗ​។

តួ​យ៉ាង​ដូច​​ជា​កញ្ញា ដួង ម៉ានិច ​ ​ក្រោយ​ពី​ឡើង​កូដ​ខ្លាំង​​​នៅ​ឆ្នាំ​ ២០១៧ នេះ​នាង​បាន​ចំណាយ​លុយ​រាប់​ពាន់​ដុល្លារ​ក្នុង​ការ​ផ្លាស់​ប្ដូរ​ម៉ូដ​សម្លៀក​បំពាក់​ ​ជា​ច្រើន​កំប្លេ​ដើម្បី​ថត​រឿង ស្ប៉ត​ពាណិជ្ជកម្ម​ និង​ចូល​រួម​កម្ម​វិធី​នានា​ ព្រោះ​ខ្លួន​ជា​តារា​សម្ដែង​តែង​តែ​រក​អ្វី​ថ្មី​ ហើយ​ប្លែក​ភ្នែក​ដើម្បី​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពី​អ្នក​គាំ​ទ្រ​។

ម៉ានិច បាន​ប្រាប់​ Sabay ថា៖​" កាល​ពី​ឆ្នាំ​មុន​ក្នុង​ ១​ឆ្នាំ ខ្ញុំ​ទិញ​សម្លៀក​បំពាក់​អស់​តែ ៥០០ ដុល្លារ​ ទៅ ៦០០ ដុល្លារ​តែ​ប៉ុណ្ណោះ​។ ប៉ុន្តែ​ក្នុង​ឆ្នាំ​នេះ​ខ្ញុំ​បាន​ចំណាយ​លុយ​អស់​ ២ ទៅ​ ៣០០០ ដុល្លារ​អត់​ទៀង ព្រោះ​មាន​ឈុត​ខ្លះ​​មួយ​ ឈុត ៥០០ ដុល្លារ​ក៏​មាន​ដែរ​"។

​​​​​

​​​​​​​

អត្ថបទ៖ ឆុង ស៊ីណាន