Top 10 ​ប្រជែង​ពាន​ Ballon d'Or​ ឆ្នាំ​២០០១​ គ្រាន់​តែ​ឃើញ​ឈ្មោះ​ញាក់​សាច់​

  • 2017-10-10 07:35:52
  • ចំនួនមតិ 21 | ចំនួនចែករំលែក 44

ចន្លោះមិនឃើញ


រំលឹក​ទៅ​អតីត​កាល​ក្នុង​ឆ្នាំ​២០០១​ ជយលាភី​ Ballon d'Or បាន​ទៅ​លើ​ខ្សែ​ប្រយុទ្ធ​ Michael Owen មក​ពី​ក្រុម​ Liverpool របស់​អង់គ្លេស។

អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​ខ្លាំង​បំផុត​នៅ​ឆ្នាំ​នោះ​ កីឡាករ​ដែល​ជាប់​ក្នុង​ចំណោម​កំពូល​ទាំង​១០ ឬ Top 10 គឺ​សុទ្ធ​តែ​ជា​ Super star កំពូល​ៗ​នៅ​ក្នុង​ពិភពលោក​​ដែល​ធ្វើ​ឲ្យ​គេ​ងឿងឆ្ងល់​ថា​តើ​ Owen អាច​ផ្ដួល​អ្នក​ទាំង​នោះ​ដើម្បី​ឈ្នះ​ពាន​ដោយ​របៀបណា?។

១០​នាក់​ដែល​ជាប់​ពី​លេខ​មួយ​ដល់​លេខ​ដប់​ពាន​ Ballon d'Or មាន​លេខ​១. Michael Own, ២. Raul, ៣. Oliver Kahn, ៤. David Beckham, ៥. Totti, ៦. Luis Figo, ៧. Rivaldo, ៨. Shevchenko, ៩. Henry និង​ទី​១០​គឺ Zidane។

នៅ​ឆ្នាំ​២០០១​ Owen ដែល​ជា​ខ្សែ​ប្រយុទ្ធ​ជួរ​មុខ​ Liverpool បាន​ជួយ​ក្លឹប​ឈ្នះ​ពាន​៥​ក្នុង​មួយ​រដូវ​កាល​រួម​មាន FA Cup, League Cup, UEFA Cup ឬ Europa League, UEFA Super Cup និង​ FA Charity Shield៕

ប្រែសម្រួល៖ វីរ៉ុត