មកដឹងពី ប្រទេសអាស៊ីទាំង ៧ ដែលធ្វើការបោះឆ្នោតឆ្នាំ ២០១៨
- 2017-10-11 11:53:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកដឹងពី ប្រទេសអាស៊ីទាំង ៧ ដែលធ្វើការបោះឆ្នោតឆ្នាំ ២០១៨
ចន្លោះមិនឃើញ
ខណៈប្រទេសថៃកាលពីម្សិលមិញ បានប្រកាសថានឹងធ្វើការរៀបចំការបោះឆ្នោតក្នុងឆ្នាំក្រោយ អត្ថបទនេះនឹងលើកឡើងពីប្រទេសដែលនឹងធ្វើការបោះឆ្នោតក្នុងឆ្នាំ ២០១៨ខាងមុខនេះ មានដូចតទៅ៖
១.ប្រទេសកម្ពុជា៖ នឹងធ្វើការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្ររបស់ខ្លួនក្នុងថ្ងៃទី ២៩ កក្កដា ឆ្នាំ២០១៨។
២.ប្រទេសម៉ាឡេស៊ី៖ ប្រទេសអាស៊ីអាគ្នេយ៍ដីកោះមួយនេះ នឹងធ្វើការបោះឆ្នោតសភា នាឆ្នាំក្រោយ។
៣.ប្រទេសថៃ៖ បើតាមសំដីរបស់លោកនាយករដ្ឋមន្ត្រីថៃ Prayut Chan-ocha កាលពីម្សិលមិញ ថៃនឹងរៀបចំការបោះឆ្នោតសភារបស់ខ្លួននាខែវិច្ឆិកា ឆ្នាំ២០១៨ខាងមុខ។
៤.ប្រទេសប៉ាគីស្ថាន៖ ប្រទេសអាស៊ីខាងត្បូងនឹងរៀបចំការបោះឆ្នោតសកលរបស់ខ្លួននាឆ្នាំ ២០១៨។
៥.ប្រទេសប៊ូតាន់៖ ប្រទេសអ្នកជិតខាងឥណ្ឌាដូចបណ្ដាប្រទេសខាងលើដែរ នឹងមានការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនាឆ្នាំក្រោយ។
៦.ប្រទេសអាហ្វហ្គានីស្ថាន៖ ប្រទេសមជ្ឈិមបូព៌ា នឹងរៀបចំការបោះឆ្នោតសភារបស់ខ្លួន នាថ្ងៃទី ៧ កក្កដា ឆ្នាំ២០១៨។
៧.ប្រទេសម៉ាល់ឌីវ៖ ខុសពីបណ្ដាប្រទេសខាងលើដែលនឹងរៀបចំការបោះឆ្នោតសភា ប្រទេសអាស៊ីមួយនេះនឹងធ្វើការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនាឆ្នាំក្រោយ។
បន្ថែមពីលើបណ្ដាប្រទេសទាំង ៧ ខាងលើនេះ ក៏មានប្រទេសដីកោះមួយចំនួនទៀតដូចជា ឥណ្ឌូណេស៊ី និងកោះតៃវ៉ាន់ជាដើម ក៏មានការបោះឆ្នោតនៅឆ្នាំក្រោយដែរ ប៉ុន្តែការបោះឆ្នោតទាំងនោះមានលក្ខណៈជាការបោះឆ្នោតតាមតំបន់ មិនមែនជាការបោះឆ្នោតសភា ឬប្រធានាធិបតីនោះឡើយ៕