អស់​ពី​ម្ដាយ កូន​ប្រុស​ទាំង​២​​របស់ សាន​ ស្រីឡៃ រំពឹង​អ្នក​ណា​​ទៅ​ថ្ងៃ​អនាគត​?

  • 2017-10-17 06:57:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​ប្រចាំ​ផលិតកម្ម​​​រស្មី​ហង្ស​​មាស​​អ្នក​នាង សាន ស្រីឡៃ បាន​ស្លាប់​បាត់​បង់​ជីវិត​​​​​​កាល​ពី​ម្សិល​មិញ​​នៅ​ហាង កែ​សម្ផស្ស​មួយ​កន្លែង ​ជិត​ស្ថានីយ​ទូរទស្សន៍​អប្សរា ​ដោយ​បន្សល់​ទុក​នូវ​កូន​​ប្រុស​២​ នាក់​​ រស់​នៅ​កំព្រា​​​​ ម្ដាយ​ឪពុក​។ តើ​ឲ្យ​ពួក​គេ​ទាំង​​២​នាក់​​បង​ប្អូន​រំពឹង​អ្នក​ណា​ទៅ​ថ្ងៃ​អនាគត​?

អ្នក​ស្រី ឡុង ចាន់ធី ម្ដាយ សាន ស្រីឡៃ និង​ ចៅ​ប្រុស​ទាំង​២​

​ទឹក​ភ្នែក​រលីង​រលោង​​ខ្លោច​ចិត្ត​​អាណិត​កូន​ស្រី​បាត់​បង់​ជីវិត​ទាំង​វ័យ​ក្មេង​ អ្នក​ស្រី ឡុង ចាន់ធី ត្រូវ​ជា​ម្ដាយ​ សាន ស្រីឡៃ បាន​រៀប​រាប់​ទាំង​អួល​ដើម​ករ​ថា​ ​អ្នក​ស្រី​ និង​ចៅ​មិន​ដឹង​​ជា​រំពឹង​អ្នក​ណា​នោះ​ទេ ​ទៅ​ថ្ងៃ​​​ខាង​មុខ​បើ​ពេល​នេះ​ ជំហរ​ដែល​រឹង​មាំ​នៅ​ក្នុង​គ្រួសារ​បាន​ទៅ​ចោល​អ្នក​ស្រី​ និង​ចៅ​​​ៗ​គ្មាន​ថ្ងៃ​ត្រឡប់​មក​វិញ។ ដូច្នេះ​អ្នក​ស្រី​គ្មាន​អ្វី​ក្រៅ​ពី​លើក​ម្រាម​ដៃ​១០ អំពាវ​នាវ​សូម​ឲ្យ​សប្បុរសជន​ទាំង​ក្នុង​ និង​ក្រៅ​ស្រុក​ជួយ​ដល់​ចៅ​​ប្រុស​​ទាំង​​២ ឲ្យ​មាន​ឱកាស​រៀន​សូត្រ​​​ដូច​ក្មេង​ផង​ចុះ​។

អ្នក​ស្រី​បន្ត​ថា​ កន្លង​មក​មុន​ពេល​ស្លាប់​​អតីត​ស្វាមី​ សាន ស្រីឡៃ ​បាន​និយាយ​សន្យា​ថា​ នឹង​លក់​ដី​​ភូមិ​មួយ​កន្លែង​នៅ​ខេត្ត​ព្រៃ​វែង​​​​ យក​មក​ចែក​ឲ្យ​កូន​​ប្រុស​ទាំង​ពីរ​ តែ​ឥឡូវ​ហួស​ពេល​ទៅ​ហើយ​ ព្រោះ​កូន​ប្រសា​អ្នក​ស្រី​បាន​ស្លាប់​ទៅ​ហើយ មិន​ដឹង​ទៅ​ទាម​ទារ​ដី​​ចំណែក​ចៅ​ដោយ​របៀប​ណា​នោះ​ទេ​ ខណៈ​ពេល​រស់​នៅ​ជាមួយ​គ្នា​ ស្រីឡៃ និង ស្វាមី​មិន​បាន​ទៅ​ចុះ​អេតាស៊ីវិល​ ​ជាមួយ​គ្នា​ឡើយ​។

គួរ​បញ្ជាក់​ថា​ ប្រុស​ច្បង​ សាន ស្រីឡៃ ​ឈ្មោះ​ ស៊ូ អាយុ ៧ ឆ្នាំ រៀន​ថ្នាក់​ទី​១ ចំណែក​ឯ​កូន​ប្រុស​ទី​ ២ ឈ្មោះ រាជ អាយុ ៤ ឆ្នាំ​ រៀន​នៅ​មត្តេយ្យសាលា​​។​​​​​

អត្ថបទ៖ ឆុង ស៊ីណាន