ហួ សុផល ធ្វើឲ្យ ស្រីតុ ក្បត់ពាក្យសន្យាខ្លួនឯង
- 2017-10-20 06:24:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហួ សុផល ធ្វើឲ្យ ស្រីតុ ក្បត់ពាក្យសន្យាខ្លួនឯង
ចន្លោះមិនឃើញ
កន្លងមក ស្រីតុ ធ្លាប់សន្យាជាមួយខ្លួនឯងថា ឈប់ថតរឿងខ្មោចហើយ ទោះបីជាឲ្យតម្លៃខ្លួនប៉ុណ្ណោះក៏ដោយនាងមិនថតដាច់ខាត តែដើម្បីលោក ហួ សុផល ប្រពន្ធ នាយ ខ្យង រូបនេះសុខចិត្តក្បត់សន្យាខ្លួនឯង។
ស្រីតុ បានលើកឡើងថា មូលហេតុដែលខ្លួនមិនចង់ថតរឿងខ្មោច ដោយសារតែរឿងខ្មោច ត្រូវចេញថតមួយយប់ទល់ភ្លឺ ធ្វើឲ្យនាងអស់កម្លាំង ព្រោះមិនសូវមានពេលវេលាគេងឲ្យបានគ្រប់គ្រាន់។ ចំពោះការវិលត្រឡប់មកថតរឿងខ្មោចសាជាថ្មី ក្រោមហេតុផលនាង និង ហួ សុផល ជាមិត្តស្និទ្ធស្នាលជាមួយគ្នា ដូច្នេះហើយទើបមិនដាច់ចិត្តបដិសេធក្នុងការថតរឿង "មាដាមអាប" នេះ។
នាងថា៖ “ ទោះបីជាខ្ញុំធ្លាប់និយាយថា ឈប់ថតហើយរឿងខ្មោចហើយក៏ដោយ តែពេលត្រឡប់មកថតវិញខ្ញុំត្រូវតែប្រឹងប្រែងសម្ដែង ឲ្យបានល្អ ជាពិសេសក្នុងរឿង "មាដាមអាប" របស់ សុផល ដែលជាមិត្តសម្លាញ់ខ្ញុំនេះតែម្ដង។ និយាយទៅខ្ញុំមិនទទួលថតរឿងខ្មោចហ្នឹងច្រើនឆ្នាំដែរហើយ" ។
ក្នុងពិធីក្រុងពាលីរឿង "មាដាមអាប" នេះដែរ លោក ហួ សុផល ចាងហ្វាងផលិតកម្ម Classic បាននិយាយ ថា រឿង "មាដាមអាម" ជាប្រភេទរឿងបែបយុវវ័យកំប្លែង មានអាប ព្រាយ និងខ្មោច នៅលាយលំជាមួយគ្នា ជាមួយតួអង្គសំខាន់ៗមានដូចជា អ្នកនាង ស្រីតុ រ៉ូលីន ស៊ីស៊ី នាយ ព្រែក រំដួលលិចទឹក តាចេក ឈួន ពន្លឺ ចៅខ្មែរ និងតារាសម្ដែងប្រុសស្រីជាច្រើនរូបទៀត។
គួរបញ្ជាក់ថារឿង "មាដាមអាប" នឹងត្រូវចេញថតនៅថ្ងៃទី ២១ ខែ តុលា ឆ្នាំ ២០១៧ ស្អែក នេះ។ចំណែកឯទីតាំងថតវិញ មាននៅខេត្តតាកែវ និងខេត្តកំពត៕