ធានា​ថា​ពេញ​ចិត្ត! ប្រូម៉ូសិន​ពិសេសៗពី Major Cineplex ក្រោយ​បន្ថែម​ឈ្មោះ​ពាណិជ្ជកម្ម​ថ្មី

  • 2017-10-21 12:54:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទី​បំផុត​រោង​ភាពយន្ត​ Major Cineplex បាន​ផ្ដល់​សិទ្ធិផ្ដាច់​មុខ​ឲ្យ​ក្រុម​ហ៊ុន​ Smart Axiata ដែល​ជា​ក្រុម​ហ៊ុន​បណ្ដាញ​ទូរសព្ទ​ចល័ត​ឈាន​មុខ​គេ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ធ្វើ​ជា​ដៃ​គូ​សហការ​​ផ្សព្វ​ផ្សាយ​ម៉ាក​ពាណិជ្ជកម្ម​​ខ្លួន​នៅ​តាម​រោង​ភាពយន្ត​ Major Cineplex ទាំង​អស់​នៅកម្ពុជារយៈ​ពេល​៣​ឆ្នាំ​។

ការ​ចុះ​ហត្ថលេខា​ ព្រម​ព្រៀង​បន្ថែមឈ្មោះ​ម៉ាក​សញ្ញា​ទៅ​ជា​ Major Cineplex by Smart

កិច្ចសហការ​រវាង​ភាគី​ទាំង​២​ ត្រូវ​បាន​ប្រកាស​ជា​ផ្លូវ​ការ​កាល​ពីថ្ងៃ​សុក្រ ម្សិល​មិញនេះ ដោយ​មាន​ការ​ចុះ​ហត្ថលេខា​​ពី​លោក​ ជី សិលា អគ្គនាយក​រោង​ភាពយន្ត Major និង​ លោក ថូម៉ាស ហ៊ុន នាយកប្រតិបត្តិក្រុមហ៊ុន​ Smart Axiata។ ភាពជា​ដៃ​គូ​នេះ នឹង​គ្រប​ដណ្ដប់​លើ​រោង​ភាពយន្ត​ Major ទាំង​អស់​ ពោល​គឺ​ Major Cineplex ស្ថិត​នៅ​ផ្សារ​ទំនើប​ Aeon Mall ទី១ ផ្សារទំនើប​សូរិយា និង​ផ្សាទំនើប​ Aeon ទី​២ ព្រម​ទាំង​សាខា​នៅ​ខេត្ត​សៀម​រាប ដែល​ត្រៀមដំណើរ​ការ​នា​ពេល​ខាង​មុខ។

លោក ថូម៉ាស ហ៊ុន នាយកប្រតិបត្តិក្រុមហ៊ុន​ Smart Axiata

ជា​មួយ​គ្នា​នេះ​ដែរ លោក ថូម៉ាស ហ៊ុន មាន​ប្រសាសន៍​ថា អតិថិនជន Smart ទាំង​អស់​នឹង​រីករាយ​ជា​មួយ​ប្រម៉ូសិន​ពិសេស​មួយ​ចំនួន​ក្រោយ​កិច្ច​សហការ​​នេះ​ដូច​ជា៖

  • អតិថិជន​ Smart VIP អាច​ទិញ​សំបុត្រ​កុន ក្នុង​តម្លៃ​ត្រឹម​តែ​១ដុល្លារប៉ុណ្ណោះ សម្រាប់​ប្រភេទ2D និង​២ដុល្លារ សម្រាប់​ប្រភេទ 3D រៀង​រាល់​ថ្ងៃ​ អង្គារ និង​ពុធ។
  • អតិថិជន​ Smart VIP នឹង​ទទួល​បាន​ការ​បញ្ចុុះ​តម្លៃ​ ២០% សម្រាប់​សំបុត្រ​ VIP ក៏​ដូច​ជា​សិទ្ធិប្រើប្រាស់​បន្ទប់​ VIP របស់​ Major Cineplex
  • អតិថិជន​ Smart StreamOn 8 នឹង​ទទួល​បាន​សំបុត្រភាពយន្តប្រភេទ 2D ១សន្លឹក​ក្នុង​១​ខែ រៀង​រាល់​ថ្ងៃ​ ពុធ នៅ​រោង​ភាពយន្ត Major ណា​មួយ​ក៏​បាន​។
  • រាល់​អតិថិជន Smart ទាំង​អស់​ នឹង​មាន​ជួរ​ទទួល​សំបុត្រ​អាទិភាព​ នៅ​រោង​ភាពយន្ត​ Major Cineplex by Smart ទាំង​អស់។
លោក​ ជី សិលា អគ្គនាយករោង​ភាព​យន្ត​ Major Cineplex by Smart

ក្នុង​នោះ​លោក​ ជី សិលា អគ្គនាយករោង​ភាព​យន្ត​ឈាន​មុខ​គេ​​ខាង​លើ​ បានចាត់​​ទុកកិច្ច​សហការ​នេះជា​វេលា​ដ៏​មោទនភាព​មួយ​ ហើយ​នឹង​ត្រៀម​សហការ​ជា​មួយក្រុមហ៊ុន Smart ដើម្បី​នាំ​យក​ភាពយន្ត​ល្បីៗ​បំផុត​មក​ជូន​ប្រជាជន​កម្ពុជា​បាន​ទស្សនា​កាន់​តែ​ច្រើន។ លោក​លើក​ឡើង​ថា៖ " យើងកំពុង​ស្វែង​រក​ម៉ាក​យីហោដែល​ពោរពេញ​ដោយ​រីករាយ និង​មាន​​ថាម​ពលលើ​ជីវិត​យុវវ័យ​​ ហើយ​យើង​ជឿ​ជាក់​ថា ក្រុមហ៊ុន Smart មាន​លក្ខណៈ​គ្រប់​គ្រាន់​ ដើម្បី​សម្រេច​ជោគជ័យ​កាន់​តែ​ច្រើន​ថែម​ទៀត។ តាំង​ពី​បើក​រោង​ភាពយន្ត​ដំបូង​ ចំនួន​អតិថិជន មក​ទទួល​បទពិសោធន៍​ល្អ​បំផុត​ក្នុង​ការទស្សនា​ភាពយន្ត​ ចេះ​តែ​បន្ត​កើន​ឡើង​ជា​លំដាប់​ ហើយ​យើង​ជឿ​ថា​ការ​ប្រកាស​ភាព​ជា​ដៃ​គូ​សហការ​នេះ នឹង​ធានា​ថា ទៅ​ថ្ងៃ​អនាគត​នឹង​មាន​អ្នក​គាំទ្រ​ភាពយន្ត​កាន់​តែ​ច្រើន​ថែម​ទៀត"៕

អត្ថបទ៖ សុខណា

អត្ថបទថ្មី