Toyota នឹង​បញ្ចេញ​​រថយន្ត​អនាគត រួម​ទាំង​រថយន្ត​តាក់ស៊ី​ដ៏​ទំនើប​នៅ​ពិព័រណ៍​តូក្យូ

  • 2017-10-24 13:34:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ផលិត​រថយន្ត​លំដាប់លេខ​មួយ​នៅ​​ជប៉ុន Toyota នឹង​នាំ​គម្រោង​អភិវឌ្ឍ​រថយន្ត​នា​ពេល​អនាគត​ យក​ទៅ​បង្ហាញ​នៅ​ពិព័រណ៍​រថយន្ត​ដ៏​ធំ​ប្រចាំ​ឆ្នាំ Tokyo Motor Show 2017។

​ពិព័រណ៍​រថយន្ត​នៅ​តូក្យូ ដែល​នឹង​ចាប់ផ្តើម​បើក​ជា​ផ្លូវការ​ចាប់ពី​ស្អែកនេះ Toyota ក៏​នឹង​នាំ​​បង្ហាញ​រថយន្តប្រភេទ Hybrid រថយន្ត​អគ្គិសនី ​រួម​ទាំង​​ត្រកូល Lexus ស៊េរី​ថ្មី​មួួ​យ​ចំនួនសម្រាប់​ការ​អ្នក​ទស្សនា។

តាម​ក្រុមហ៊ុន​ការងារ Sabay ដែល​កំពុង​ស្ថិត​នៅ​ក្នុង​ទីក្រុង Tokyo បាន​រាយការណ៍​ថា Toyota ក៏​នឹង​បញ្ចេញ​រថយន្ត Taxi ដ៏​ទំនើប និង​រថយន្ត​​ដឹក​អ្នក​ដំណើរ​ដែល​ត្រូវ​បាន​អភិវឌ្ឍ​ជាមួយ​បច្ចេកវិទ្យា​ចុងក្រោយ​របស់ Toyota។

គោលគំនិត​របស់​ក្រុមហ៊ុន Toyota គឺ​ការ​ជំរុញ​ការ​អភិវឌ្ឍ​បច្ចេកវិទ្យា​រថយន្ត ដែល​អាច​ឆ្លើយតប​តម្រូវការ​​របស់​អ្នកប្រើប្រាស់ និង​ដែល​មានភាព​ស្និទ្ធស្នាល​ចំពោះ​បរិស្ថាន។

កុំ​ភ្លេច​នៅ​ថ្ងៃ​ស្អែក​នេះ Sabay នឹង​រាយការណ៍​ព័ត៌មាន​ផ្ទាល់​ព្រឹត្តិការណ៍​ពិព័រណ៍​រថយន្ត​ Tokyo Motor Show 2017៕

អត្ថបទ៖ ប៊ុណ្ណារ៉ា

អត្ថបទថ្មី