តាក់ស៊ី​ Toyota រាង​បុរាណ​មែន​ពិត​ ប៉ុន្តែ​​ទំនើប​មួយ​ចប់​

  • 2017-10-25 03:13:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្នុង​កម្មវិធី​តាំង​ពិពណ៌​ Tokyo Motor Show ឆ្នាំ​នេះ​ Toyota ក៏​បាន​​ដាក់​តាំង​បង្ហាញ​រថយន្ត​តាក់ស៊ី​ដ៏​ទំនើប​ ដែល​នឹង​ប្រើ​សម្រាប់​ព្រឹត្តិការណ៍​អូឡាំពិក​ឆ្នាំ​ ២០២០ ក្នុង​ប្រទេស​ជប៉ុន។

មើល​រូបរាង​ខាង​ក្រៅ ​​តាក់ស៊ី​នេះ​​បុរាណ​មែន​ពិត​ ប៉ុន្តែ​មាន​បំពាក់​ប្រព័ន្ធ​បច្ចេកវិទ្យា​ទំនើបៗ​ជា​ច្រើន។ មាន​បំពាក់​ម៉ាស៊ីន​ Hybrid ប្រើ​​ថាមពល​ហ្គាស​ លាយ​នឹង​ថាមពល​អគ្គិសនី ដោយ​ជិះ​​ ១០០ គ.ម​ ស៊ីសាំង​ ៥,៥ លីត្រ។ ទ្វារ​អ្នក​ដំណើរ​ខាង​ក្រោយ​អាច​បើក​ចេញ​ ឬ បិទ​ដោយ​ស្វ័យ​ប្រវត្តិ​​ និង​មាន​​ប្រព័ន្ធ​សុវត្ថិភាព​​ថ្មីៗ​ជា​ច្រើន​​រួម​មាន​ប្រព័ន្ធ​ទប់​ស្កាត់​ការ​ប៉ះ​ទង្គិច​ និង​មាន​ពោង​សុវត្ថិភាព​ជា​ច្រើន។ មិន​តែ​ប៉ុណ្ណោះ​ក៏​មាន​ជា​ភ្លើង​ LED លើ​ខ្សែ​ក្រវាត់​សម្រាប់​បំភ្លឺ​នៅ​ពេល​យប់​ផង​ដែរ។

កញ្ចក់​ចំហៀង​ត្រូវ​បាន​រំកិល​ទៅ​ផ្នែក​ខាង​មុខ​រថយន្ត​ដើម្បី​អាច​ឲ្យ​តៃកុង​មើល​បាន​កាន់​តែ​ច្បាស់។ ចំពោះ​​កន្លែង​អង្គុយ​របស់​តៃកុង​​មាន​បំពាក់​នូវ​ប្រព័ន្ធ​បង្ហាញ​ព័ត៌មាន​ដែល​ងាយ​ស្រួល​មើល​ និង​មាន​ជា​ឧបករណ៍​​ពិនិត្យ​ចម្ងាយ​ផ្លូវ​អាច​ឲ្យ​អ្នក​ដំណើរ​មើល​ឃើញ​ច្បាស់។

តាក់ស៊ី​នេះ​មាន​តម្លៃ​ប្រមាណ​ ២៦ ០០០ ដុល្លារ៕ ​​​​​​​​​​​​​​

អត្ថបទ៖ សុខហេង

អត្ថបទថ្មី