Toyota Century​ ​ឆ្នាំ​ ​២០១៨​ ​រាង​បុរាណ​ ​តែ​បច្ចេកវិទ្យា​ទំនើប​អស់​ស្ទះ

  • 2017-10-25 04:00:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ ​Toyota​ កំពុង​តែ​ដាក់​តាំង​បង្ហាញ​រថយន្ត​​ ​Century​ សម្រាប់​ឆ្នាំ​ ​២០១៨​ ​នៅ​ក្នុង​កម្មវិធី Tokyo Motor Show ឆ្នាំ ២០១៧ ​ដែល​មាន​បច្ចេកវិទ្យា​ទំនើប​​សម្រាប់​អ្នក​ប្រើប្រាស់​លំដាប់​ខ្ពស់​ ​ខណៈ​ការ​រចនា​រូបរាង​​យក​លំនាំ​តាម​ត្រកូលរថយន្ត​​ដែល​ចេញ​តាំង​ពី​ឆ្នាំ​ ​១៩៦៧។

ប៉ាណា​មុខ​ ​និង​ការ​រចនា​លម្អ​ដោយ​អាលុយមីញ៉ូម​ជុំវិញ​រថយន្ត​ ​ហើយ​អម​ជា​មួយ​នឹង​ចង្កៀង​ ​LED​ ​និង​អំពូល​ ​Running Day Light​ ​ពណ៌​ស​ភ្លឺ​ចិញ្ចាច។ កាន់​តែ​ពិសេស​ ​Century​ ​ម៉ូដែល​ ​២០១៨​ ​មាន​បច្ចេកវិទ្យា​កង់​ពិសេស​ដែល​ធ្វើ​ឲ្យ​ការ​បើកបរ​កាន់​តែ​មាន​ផាសុកភាព​ ​ជួយ​កាត់​បន្ថយ​មិន​ឲ្យ​រថយន្ត​ញ័រ​ខ្លាំង​ ​និង​មិន​ឲ្យ​សំឡេង​រំខាន​ពី​ក្រៅ​ចូល​រថយន្ត។

ផ្នែក​ខាង​ក្នុង​មាន​ពូក​កៅអី​ ​និង​ដៃ​ទ្វា​ស្រោប​ដោយ​​រោម​ចៀម​លាយ​ឡំ​​យ៉ាង​ប្រណិត​ ​ហើយ​មាន​អេក្រង់​ ​Touch Screen​ ​សម្រាប់​អ្នក​ដំណើរ​ខាង​ក្រោយ​អាច​បញ្ជា​មុខងារ​កម្រិត​ម៉ាស៊ីន​ត្រជាក់​ ​ឬ​ការ​កម្សាន្ត​ជា​មួយ​តន្ត្រី​។

ជា​រថយន្ត​ផលិត​សម្រាប់​ថ្នាក់​ដឹកនាំ​តាម​ស្ថាប័ន​ធំ​ៗ​ ​និង​ភាគ​ច្រើន​ប្រើប្រាស់​សម្រាប់​ទីផ្សារ​ប្រទេស​ជប៉ុន​ ​Toyota Century​ ​ឆ្នាំ​ ​២០១៨​ ​បំពាក់​មក​ជា​មួយ​នូវ​ម៉ាស៊ីន​ប្រភេទ​ ​V​ ​ស៊ីឡាំង​ ​៨​ ​(V8)​ ​ចំណុះ​ ​៥,០​ ​លីត្រ​ ​ហើយ​មាន​តម្លៃ​​​ចាប់​ពី​ ​១៣​ ​ម៉ឺន​ដុល្លារ ៕

អត្ថបទ៖ សុខហេង

អត្ថបទថ្មី