Cisco គ្រោងទិញយក BroadSoft ជិត ២ប៊ីលានដុល្លារពង្រីកអាជីវកម្មរបស់ខ្លួន

  • 2017-10-25 13:46:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុនបណ្តាញណេតវើក Cisco System Inc. កំពុងចែចូវទិញយកក្រុមហ៊ុន BroadSoft តម្លៃ ១,៩ ប៊ីលានដុល្លារដើម្បីពង្រីកអាជីវកម្មរបស់ខ្លួនក្នុងវិស័យបច្ចេកវិទ្យាទូរគមនាគមន៍ ។

Cisco

ក្រុមហ៊ុន Cisco នឹងចាយលុយ ១,៩ ប៊ីលានដុល្លារទិញ BroadSoft បង្កើតតាំងពីឆ្នាំ ១៩៩៨ ដែលបច្ចុប្បន្នបានលក់កម្មវិធី Software និងសេវាកម្មទំនាក់ទំនងជាង ៥០០ ប្រទេសនៅជុំវិញពិភពលោក និងមានអ្នកទិញសេវារាប់លាននាក់ ។ មានមូលដ្ឋាននៅក្រុង Gaithersburg រដ្ឋ Maryland ក្រុមហ៊ុន BroadSoft ផ្តល់សេវាបច្ចេកវិទ្យាទូរគមនាគមន៍សម្រាប់អាជីវកម្ម, សេវាកម្មទូរសព្ទ, វីឌីអូ & សំឡេងសម្រាប់ផ្សាយផ្ទាល់ក្នុងកិច្ចប្រជុំ ឬសន្និសីទ។

ការផ្តោតសំខាន់របស់ BroadSoft លើអាជីវកម្មតូចនិងមធ្យមនឹងជួយជម្រុញការលក់សេវាកម្ម Network របស់ Cisco មួយកម្រិតទៀត។ គួរញ្ជាក់ថា កិច្ចព្រមព្រៀងត្រូវគេរំពឹងថានឹងប្រកាសជាផ្លូវការអំឡុងត្រីមាសទី១ឆ្នាំ២០១៨ ៕

BroadSoft

ប្រភព៖ Phys   ប្រែសម្រួល៖ សិរីបុទ្រ

អត្ថបទថ្មី