ទីបំផុត! ខ្លឹម ស្រីគា ទទួលបានពានពិសេស១ពីកម្មវិធី Miss Grand International
- 2017-10-25 15:28:08
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទីបំផុត! ខ្លឹម ស្រីគា ទទួលបានពានពិសេស១ពីកម្មវិធី Miss Grand International
ចន្លោះមិនឃើញ
កម្មវិធី Miss Grand International បានឈានដល់វគ្គផ្ដាច់ព្រ័ត្រ្តនៅយប់ថ្ងៃទី២៥ ខែតុលា នេះ។ ក្នុងនោះបវរកញ្ញាខ្មែរ ខ្លឹម ស្រីគា មិនបានបន្តដល់វគ្គចុងក្រោយបង្អស់ទេ ពោលគឺកញ្ញាធ្លាក់ត្រឹមជុំ២០នាក់ចុងក្រោយ។
ជំនួសមកវិញ ស្រីស្អាតរូបនេះមិនបានធ្វើឲ្យប្រជាជនកម្ពុជាខកបំណងទេ ដោយរូបនាងបានទទួលពានរង្វាន់ពិសេស១ គឺ ពានប្រជាប្រិយភាព ដោយ ស្រីគា លេចធ្លោ និងទទួលបានការគាំទ្រយ៉ាងលើសលុបលើបណ្ដាញសង្គម សម្រាប់ការប្រកួតដ៏ធំ១នេះ៕