ជប៉ុន ចង់ដឹកមុខគេការប្រើប្រាស់ថាមពលអ៉ីដ្រូហ្សែនជំនួសប្រេងឥន្ធនៈ
- 2017-10-29 05:46:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជប៉ុន ចង់ដឹកមុខគេការប្រើប្រាស់ថាមពលអ៉ីដ្រូហ្សែនជំនួសប្រេងឥន្ធនៈ
ចន្លោះមិនឃើញ
ដោយមានការសហការរវាងក្រុមហ៊ុនបច្ចេកវិទ្យាធំៗនិងរដ្ឋាភិបាល ជប៉ុនកំពុងតែដាក់ឲ្យប្រើប្រាស់ថាមពលអ៊ីដ្រូហ្សែនពីរោងចក្រនៅទីក្រុង Yokohama ដោយការទាញយកប្រភពថាមពលពីខ្យល់និងទឹក ដែលគោលដៅចង់សម្រេចបានខ្សែសង្វាក់ផ្គត់ផ្គង់បានពេញលេញត្រឹមឆ្នាំ ២០៣០។
លំហូរដំណើរការការផលិតថាមពលអ៊ីដ្រូហ្សែន៖
Toyota គឺជាផ្នែកមួយនៃសម្ព័ន្ធក្រុមហ៊ុនជប៉ុនពីរបីទៀតដែលបានចូលរួមគម្រោង (Hama Wing) បង្កើតថាមពលអ៊ីដ្រូហ្សែន ដោយប្រេីប្រាស់ប្រភពពីខ្យល់និងទឹក។
លោក Naomichi Hata អ្នកគ្រប់គ្រងជាន់ខ្ពស់ Toyota បានឲ្យដឹងថា កោសិកាប្រេងឥន្ធនៈ គឺពុំមានការបំភាយឧស្ម័នទេ គឺការបំភាយឧស្ម័នមានកម្រិតសូន្យ។ ដើម្បីបណ្តាញការផ្គត់ផ្គង់ស្អាតទាំងស្រុង អ៊ីដ្រូហ្សែនក៏ត្រូវធ្វើការការសម្អាតដែរ។ សម្រាប់ពេលឥឡូវនេះ ភាគច្រើននៃអ៊ីដ្រូហ្សែន ត្រូវបានផលិតពីប្រេងឥន្ធនៈហ្វូស៊ីល។
ថាមពលដែលផលិតបានពីរោងចក្រដេីរដោយខ្យល់នៅ Yokohama ដែលស្ថិតនៅទិសនិរតីទីក្រុងតូក្យូ នឹងត្រូវដឹកជញ្ជូនដោយរថយន្ត ទៅផ្គត់ផ្គង់ដល់រថយន្តលើកដាក់ធ្ងន់ៗ ដែលប្រើកោសិកាប្រេងឥន្ធនៈ នៅទីតាំងចំនួន ៤ នៅក្នុងតំបន់ គឺនៅរោងចក្រមួយ ផ្សារបន្លែនិងផ្លែឈើមួយ និងនៅឃ្លាំងដាក់អីវាន់ពីរទៀត។ គម្រោងនេះជាដៃគូរវាងក្រុមហ៊ុន Toyota និងទីក្រុងនៅ Yokohama និងនៅជិត Kawasaki និងអាជ្ញាធរក្នុងស្រុក Kanagawa។ ក្រុមហ៊ុនផលិតសម្ភារៈអេឡិចត្រូនិក Toshiba Corp និងក្រុមហ៊ុនផ្គត់ផ្គង់ថាមពល Iwatani Corp ក៏បានជាប់ទាក់ទងលេីគម្រោងនេះ។
លោក Naomichi Hata ដែលជាមន្ត្រីគ្រប់គ្រងថ្នាក់ខ្ពស់របស់ Toyota បានសង្កត់ថា វាកាន់តែមានលក្ខណៈងាយស្រួល ដើម្បីស្តុកទុកអ៊ីដ្រូហ្សែន ជាងការស្តុកទុកអគ្គិសនី។ អ៊ីដ្រូហ្សែនដែលស្អាត គឺជាដំណោះស្រាយល្អបំផុតសម្រាប់កម្ដៅពិភពលោក និងសន្តិសុខថាមពល។ លោកបានបន្ថែមថា៖ “ការផ្គត់ផ្គង់ប្រកបដោយស្ថិរភាពនូវអ៊ីដ្រូហ្សែន ដែលគ្មានឧស្ម័នកាបូន គឺជាសេចក្តីត្រូវការចាំបាច់”។
ក្រុមហ៊ុន Toyota ដែលបានផលិតរថយន្តកូនកាត់អគ្គិសនី-ឧស្ម័ន Prius បាននិយាយថា រថយន្តអគ្គិសនី មានកម្រិតដោយសារជម្រើសការកម្សាន្តរបស់ពួកគេ ។ អ៊ីដ្រូហ្សែន ដែលផ្តល់ថាមពល ដោយខ្យល់ត្រូវបានគេរំពឹងថា នឹងកាត់បន្ថយការបំភាយឧស្ម័នកាបូនឌីអុកស៊ីត យ៉ាងហោចណាស់ក៏ចំនួន ៨០ ភាគរយដែរ ធៀបជាមួយការប្រើប្រាស់ឧស្ម័ន ឬអគ្គិសនីប្រើប្រព័ន្ធខ្សែកាប។ នេះបើយោងទៅតាមក្រុមហ៊ុនបានឲ្យដឹង។
រថយន្តធំដើរដោយអ៊ីដ្រូហ្សែន ដែលត្រូវបានអភិវឌ្ឍ នៅពេលថ្មីៗនេះ បានបម្រើធ្វើជាស្ថានីយ៍ចាក់ប្រេងឥន្ធនៈអ៊ីដ្រូហ្សែនសម្រាប់រថយន្ត ដែលលើកទម្ងន់ធ្ងន់ៗ។ ជប៉ុនសង្ឃឹមថា នឹងក្លាយទៅជាអ្នកដឹកនាំមួយ នៅក្នុងថាមពលអ៊ីដ្រូហ្សែន និងមានផែនការដើម្បីបង្ហាញនូវឯកទេសរបស់ខ្លួន នៅក្នុងអំឡុងការប្រកួតកីឡាអូឡាំពិក នៅទីក្រុងតូក្យូ នៅក្នុងឆ្នាំ ២០២០។ តម្លៃ និងការធានាការផ្គត់ផ្គង់អ៊ីដ្រូហ្សែនឲ្យបានគ្រប់គ្រាន់មួយ គឺជាការប្រឈមយ៉ាងច្បាស់មួយ។
Toyota បានចាប់ផ្តើមផលិតម៉ូដែលរថយន្តដំណេីរការដោយកោសិកាប្រេងឥន្ធនៈមានឈ្មោះថា Mirai តែវានៅតែមានតម្លៃថ្លៃ៕