ញាក់​សាច់ ក្រៅ​ឆាក អែនឌី ប៉ះ​អ្នក​មេម៉ាយ​កូន​១ និង​ ឌុច លីដា សិច​ស៊ីអស់​ដៃ​ហ្មង

  • 2017-11-02 01:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មួយ​រយៈ​នេះ តារា​ចម្រៀង​ អែនឌី ហាក់​សកម្ម​ខ្លាំង​ជា​មួយ​ការ​បញ្ចេញ​ចម្រៀង​ថ្មីៗ ចម្រៀង​ Cover និង សម្ដែង​​សម្ដែង​ប្លែកៗ មក​ជូន​ដល់​អ្នក​គាំទ្រ​របស់​ខ្លួន​។ ដោយ​មាន​ទំនោរ​លើ​ភាព​សិចស៊ី តារា​ប្រុស​រូប​នេះ​បាន​នាំ​រសជាតិ​ថ្មី​ប្លែក ដោយ​នាំ​អ្នក​មេម៉ាយ​កូន​មួយ​ល្បី​ឈ្មោះ​១​រូប និង​កំពូល​តារា​សម្ដែង​សិច​ស៊ី​ម្នាក់​ ​មក​សម្ដែង​ជា​មួយ។

អែនឌី ប្រាប់​ថា តួ​ស្រី​ក្នុង​បទ​ "នឹក​បង​៥០%ផង" មាន​ចំនួន២​នាក់​ ម្នាក់​ជា​ស្ត្រី​មាន​ចរិត​ស្លូត​បូត និង​ម្នាក់​ទៀត​សិច​ស៊ី​ឆ្នាស​ឆ្នើម​ ដោយ​អ្នក​ទាំង​២​ជា​មិត្ត​នឹង​គ្នា។ ក្នុង​នោះ ​តួ​ប្រុស​ដែល​ដំបូង​ជា​សង្សារ​នឹង​នារី​ស្លូត បែរ​ផ្លាស់​ចិត្ត​ទៅ​ស្រឡាញ់​នារី​ម្នាក់​ទៀត ​ហើយ​រឿង​រ៉ាវ​រកាំរកូស​ក៏​បាន​កើត​ឡើង។​​​

ដោយ​​សាច់​រឿង​នៅ​ពេល​បញ្ចប់​សិន តារា​ចម្រៀង​ប្រុស​រូប​នេះ​បញ្ជាក់​ថា​ តួ​សម្ដែង​ស្រី​ទាំង​២​គឺ កញ្ញា ឌុចលីដា និង​​អ្នក​មេម៉ាយ​កូន​មួយ​ សុខ សោម៉ាវត្តី ដែល​នេះ​​គឺ​ជា​រសជាតិ​ថ្មី​ស្រឡាង​សម្រាប់​នាង​តែ ព្រោះ​ពី​មុន​មក​ប្រិយមិត្ត​ មិន​សូវ​បាន​ឃើញ​តារា​ស្រី​ខាង​លើ​ លេង​ស្ទីល​សិច​ស៊ី​ខ្លាំង​ដូច​នេះ​ឡើយ។

តែ​មុន​ហ្នឹង​បាន​ទស្សនា​វីដេអូ​ចម្រៀង​ពេញ តោះ​មក​ទស្សនា​រូប​ក្រៅ​ឆាក​បន្តិច​មើល៍!​

អត្ថបទ៖ សុខណា