ពលរដ្ឋ​ខ្លះ​ខ្វះការ​ប្រុង​ប្រយ័ត្នរឿងទុក​ដាក់សំរាម ខណៈ​អាជ្ញាធរ​ប្រឹង​សំអាត​

  • 2017-11-03 06:44:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅពេល​មាន​កម្មវិធី​បុណ្យទាន​ធំៗម្ដង​ ​ជាពិសេស​ថ្ងៃបុណ្យ​អុំទូក ​ប្រជាពល​រដ្ឋ​ស្ទើរ​គ្រប់​បណ្ដា​ខេត្ត​ឡើង​មក​កាន់​រាជធានី​ភ្នំពេញ​ដើម្បី​ដើរកម្សាន្ត​ និង​ចូល​អបអរ​សាទរ​ពិធីបុណ្យ​ជាតិ​មួយនេះ​។​

ម្យ៉ាងការ​ទុកដាក់​សំរាម​បាន​ក្លាយ​ជាក្ដី​បារម្ភ​របស់​អាជ្ញាធរ​រាជធានី​ភ្នំពេញ​ និង​បាន​ដាក់​វិធានការ​សម្អាត​យ៉ាង​ម៉ឺងម៉ាត់​ ពោល​គឺសម្អាត​ទាំងយប់​ទាំងថ្ងៃ​តែម្ដង​។

(ប្រ​ជា​ពល​រដ្ឋ​មួយចំនួន​បាន​ទុក​សំរាម​ចោល​នៅ​តាម​ច្រាំង​ទន្លេ​មុខ​ព្រះ​បរមរាជវាំង)

ទោះជាមន្ត្រី​សណ្តាប់ធ្នាប់​បាន​ខិតខំ​សំអាត​សំរាម និង​ដាក់ពង្រាយ​ធុង​សំរាប​ជាច្រើន​តាម​សួន​ក្តី នៅ​យប់​ថ្ងៃទី​មួយ​នៃ ពិធី​បុណ្យ​អុំទូកនេះ​ សំរាមជា​ច្រើន​ត្រូវបាន​ប្រជាពល​រដ្ឋ​មួយ​ចំនួណ​បោះ​ចោលពាសវាលពាសកាល និង​ខ្លះ​ដាក់​ពង្រាយ​ចោល​នៅ​ក្បែ​រធុងសំរាម​ដែរ​ម្តង។

ទោះយ៉ាងណា​មន្ត្រី​សណ្តាប់ធ្នាប់​របស់​សាលារាជធានី​បាន​សម្អាត​សំរាម​ទាំងនេះ​រួចរាល់​នៅ​ព្រឹក​មិញ​រួច​ហើយ​ដែរ​។ ទង្វើនេះ​បានទទួលការ​ស្វាគមន៍ពី​ប្រ​ជាពល​រដ្ឋ​។​

(ធុង​សំរាម​ដែលពេញ​ដោយ​សំរាម)

បើតាម​លើក​ឡើង​របស់​លោក ខេវីន អ្នកដំណើរ​នៅមុខព្រះបរមរាជវាំង បានរៀបរាប់ប្រាប់ Sabay ថាៈ «កាលពី​ឆ្នាំមុនៗ​ ​នៅពេល​មានបុណ្យ​ទានធំៗ​ ដូចជា​បុណ្យ​អុំទូក​ជាដើម... ឃើញ​សំរាមចោលគរ​តាមផ្លូវ ណា​មួយ​កាល​នោះ​ការផ្សព្វ​ផ្សាយ​ មិនទាន់​ទូលំទូលាយ​ផង ប្រជាជន​ក៏គាត់​ញ៉ាំហើយបោះ​ចោល»។

(ធុង​សំរាម​ដែលអាជ្ញាធរ​ត្រៀម​សម្រាប់ពល​រដ្ឋ​ទុក​ដាក់​សំរាម)

លោក​បន្ថែម​ថាៈ «ដោយឡែក​នៅឆ្នាំ​នេះ ​មើលឃើញ​ថាល្អមែន​ទែន ទាំង​អាជ្ញាធរ​ និងប្រជាជន​សហការគ្នា​បានល្អ ​ យើងមើលទៅល្អ ​ថ្ងៃទី២​ហើយ​ មិនមានសម្រាម​នៅវាំង ហើយ​បើយើង​ចូលរួម​សម្អាត​ទាំងអស់​គ្នានឹងធ្វើឲ្យទី​ក្រុង​យើង​ស្អាត​ និង​យើង​មាន​សុខភាព​ល្អ»។ លោក ក៏ពេញចិត្តគាំទ្រ​ចំណាត់​ការ​របស់​សាលា​ក្រុង​ដែល​បាន​យកចិត្ត​ទុកដាក់​ចំពោះ​សំរាមនេះ។ ​

រីឯកញ្ញា​ វ៉ុន ដា ​អ្នកលក់​ភេសជ្ជៈ​នៅមុខវាំង​ បង្ហាញ​អារម្មណ៍​រីករាយ​ចំពោះ​សកម្មភាព​របស់​អាជ្ញាធរ​ ដែល​បាន​យក​ចិត្តទុក​គ្រប់មធ្យោបាយ​ដើម្បី​សម្អាត​ ​និង​ប្រមូល​សម្អាត​សំរាម​។ ​កញ្ញា​ថាៈ «ខ្ញុំសប្បាយ​ចិត្តពេលឃើញ​អាជ្ញាធរមាន​សកម្មភាព​សម្អាតទីធ្លា​កន្លែង​កម្សាន្ត​បែបនេះ​ ធ្វើឲ្យខ្ញុំ​ជាពលរដ្ឋមានសុខភាពល្អ ព្រោះគ្មានក្លិនឆ្អាបតាមផ្លូវ»។

​ទន្ទឹមគ្នា​នេះ​ ​កញ្ញាក៏​ឲ្យដឹងថា​ដែរ នៅពេល​កញ្ញា​ដើរ​លក់​ភេសជ្ជៈ​ ក៏​សង្កេត​ឃើញ​បងប្អូន​ប្រជា​ពលរដ្ឋ​ចោល​សំរាម​មានសណ្ដាប់​ធ្នាប់ជាង​មុន​ផងដែរ​៕

ចុចអាន៖

អត្ថបទដោយ៖ ស៊ិន សាវ៉េត

អត្ថបទថ្មី