ពល​រដ្ឋ​ខ្លះ​នៅ​តែ បោះ​សំរាមក្រៅ​ធុង បើទោះជាមាន​ធុង​សំរាម​រាប់​រយ​ក៏​ដោយ​

  • 2017-11-03 01:42:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុគ្គ​លិក​បោស​សម្អាតសំរាម​នៅ​តាម​សួន​ច្បារ​​មុខ​ព្រះ​បរម​រាជវាំង​ម្នាក់​អះអាង​ថា​អ្នក​ស្រី​បាន​ឃើញ​ប្រ​ជា​ពល​រដ្ឋ​មួយ​ចំនួន​បាន​បោះ​សំរាម​ចោល​ក្រៅ​ធុង​សំរាម តែ​ថា​អ្នកស្រី​មិន​ហ៊ាន​ប្រាប់​អ្នក​ទាំងនោះ​ឲ្យ​ចេះ​ទុក​ដាក់​សំរាម​ក្នុង​ធុងនោះទេ ដោយ​ថា​ខ្លា​ចអ្នក​ទាំង​នោះ​អាក់អន់​ចិត្ត​ចំពោះ​គាត់។

(សំរាម​រាយ​លើ​សួនក្រៅ​កញ្ឆេ​ដែល​រៀប​ចំដោយ​សាលា​រាជធានី/រូបភាព៖ មន្ទីរ​សាធារណការ​)

អ្នក​ស្រី​ វ៉ា ច្រិប ជា​បុគ្គលិក​បោស​សំអាត​សំរាម​ក្នុង​ឱកាស​បុណ្យ​អុំទូក​នេះ។ អ្នកស្រី​ និង​ក្រុម​ការងារ​បាន​ដើរ​បោស​ និង​រើស​សំរាម​នៅ​តាម​សួន និង​ទី​ធ្លា​សាធារណៈ​ផ្សេង ដោយថា​ដើម្បី​រក្សា​សោភ័ណ​ភាព​ទីក្រុង​។

(បុគ្គលិក​ប្រ​មូ​ល​សំរាម នៅ​យប់​ថ្ងៃទី​១​នៃ​ពិធី​បុណ្យ​អុំទូក សំរាម​ទាំងអស់​ត្រូវ​សំអាត​រួចរាល់​នៅ​ម៉ោង​៧ព្រឹក​នេះ/រូបភាព៖ មន្ទីរ​សាធារណការ)

អ្នកស្រី​បន្ត​ថា​ បើទោះបីជា​ធុង​សំរាម​បាន​ដាក់​ច្រើន​តាម​សួន​មែន​ពិត ក៏​នៅ​មាន​ពល​រដ្ឋ​ខ្លះ​នៅ​តែ​ចោល​សំរាម​ក្រៅ​ធុង​ដដែល។​ អ្នកស្រី​ចង់​ឲ្យ​ពល​រដ្ឋ​គ្រប់រូប​ចេះ​គ្រប់គ្រង​សំរាម​ និង​ដាក់​សំរាម​ចូល​ទៅ​ក្នុង​ធុង​ឲ្យ​បាន​ត្រឹម​ត្រូវ។

(ធុង​សំរាម​ដែលបាន​ត្រៀម​ទុកសម្រាប់​ថ្ងៃបុណ្យ​អុំទូក​ នៅ​តាម​សួននានា)

អ្នកស្រី​បន្ថែមថាៈ «គាត់​ឃើញ​ពួក​ខ្ញុំ​កំពុង​តែ​ដើរ​រើស​ហើយ​គាត់​នៅ​តែ ចោល​ដដែល...អត់​ហ៊ាន​និយាយ​ខ្លាច​ប៉ះពាល់អារម្មណ៍​គេ​អត់​ហ៊ា​ន​និយាយ»។

​សាលា​រាជធានី​នំពេញ​ ក៏បាន​ចំ​កញ្ឆេចំនួន១០០០ ​និងធុង​សំរាម​ចំនួន​១០០០ ដើម្បី​ឲ្យប្រ​ជា​ពលរដ្ឋ​ទុក​ដាក់​សំរាម​ និង​មានកម្មករប្រមូល​សំរាម​ចំនួន​ ៦៧០នាក់​ផងដែរ​៕

អត្ថបទដោយ៖ ស៊ិន សាវ៉េត

អត្ថបទពេញនិយម
អត្ថបទថ្មី