everwave ពង្រីកបេសកកម្មសម្អាតបឹងទន្លេសាប៖ បើកទីតាំងទី២ និងដាក់ឱ្យប្រើបច្ចេកវិទ្យាញែកសំរាមទំនើបនៅសៀមរាប
- 2026-02-23 04:33:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
everwave ពង្រីកបេសកកម្មសម្អាតបឹងទន្លេសាប៖ បើកទីតាំងទី២ និងដាក់ឱ្យប្រើបច្ចេកវិទ្យាញែកសំរាមទំនើបនៅសៀមរាប
ចន្លោះមិនឃើញ
ដើម្បីបុព្វហេតុបរិស្ថាន និងសោភ័ណភាពនៃបឹងទឹកសាបដ៏ធំរបស់កម្ពុជា ក្រុមហ៊ុនឯកទេសមកពីប្រទេសអាល្លឺម៉ង់ everwave GmbH បានប្រកាសបោះជំហានយ៉ាងសកម្មនៅក្នុងខេត្តសៀមរាប។ នារសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ ក្រុមហ៊ុនបានរៀបចំពិធីសម្ពោធទីតាំងប្រមូលសំណល់ថ្មី និងម៉ាស៊ីនញែកសំរាមចល័តដ៏ទំនើប ដែលមានទីតាំងស្ថិតក្នុងភូមិជ្រៃ ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
លោក ស្រី វុធ ធឿន អ្នកគ្រប់គ្រងទទួលខុសត្រូវសកម្មភាពប្រមូលកាកសំណល់របស់ everwave ប្រចាំកម្ពូជា បានរំលឹកថា everwave បានចាប់ផ្ដើមបេសកកម្មដំបូងនៅភ្នំពេញតាំងពីឆ្នាំ២០២២។ ដោយឡែក សម្រាប់ខេត្តសៀមរាបនេះ គឺជាទីតាំងយុទ្ធសាស្ត្រទី២ ដែលក្រុមហ៊ុនជ្រើសរើសដើម្បីដោះស្រាយបញ្ហាសំណល់កកស្ទះក្នុងទឹក ជាពិសេសនៅចំណុចឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម។
លោក Clemens Feigl ប្រធានក្រុមហ៊ុន everwave GmbH បានបញ្ជាក់យ៉ាងច្បាស់ពីគោលដៅរបស់ខ្លួនថា៖
យុទ្ធនាការនេះនឹងផ្ដោតលើការស្រង់កាកសំណល់ដែលហូរតាមប្រឡាយ ដងព្រែក និងសំណល់ពីលំនៅឋាន។ លំហូរនៃការគ្រប់គ្រងមានដូចជា៖
ការប្រមូល៖ ដឹកជញ្ជូនសំណល់ចម្រុះដែលប្រមូលបានមកកាន់ឃ្លាំងស្តុក។
ការញែក៖ ប្រើប្រាស់ម៉ាស៊ីនញែកតាមបច្ចេកទេស ដើម្បីបែងចែកប្រភេទសំណល់នីមួយៗ។
ការចាត់ចែង៖ បន្តនីតិវិធីគ្រប់គ្រង ឬយកទៅកែច្នៃឱ្យមានប្រយោជន៍ឡើងវិញ។
លើសពីការសម្អាត everwave ចង់ធ្វើជាគំរូក្នុងការផ្លាស់ប្តូរផ្នត់គំនិតសហគមន៍ឱ្យយល់ដឹងពីតម្លៃនៃការទុកដាក់សំរាម និងការកែច្នៃ ដើម្បីរក្សាភាពស្រស់បំព្រងនៃធម្មជាតិ និងប្រព័ន្ធអេកូឡូស៊ីសម្រាប់មនុស្សជំនាន់ក្រោយ។