Tevez ប្រឹងសម្រក់ទម្ងន់បាន៦គីឡូ ក្រោយពីអ្នកគាំទ្រស្ដីថារឿងធាត់ពេក
- 2017-11-04 03:29:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Tevez ប្រឹងសម្រក់ទម្ងន់បាន៦គីឡូ ក្រោយពីអ្នកគាំទ្រស្ដីថារឿងធាត់ពេក
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធCarlos Tevez សម្រក់ទម្ងន់បាន៦គីឡូហើយ ក្រោយពីអ្នកគាំទ្រ Shanghai Shenhua រិះគន់រឿងឡើងទម្ងន់លេងមិនកើតសោះ។
Tevez ក្រោយពីបានទៅលេងនៅប្រទេសចិន រូបគេឡើងទម្ងន់ជាខ្លាំងដល់ទៅ៧៨គីឡូ ដែលនេះធ្វើឱ្យរូបគេធ្លាក់ទម្រង់លេងជាខ្លាំង។ ក្រោយពីមានការស្ដីបន្ទោស និងគ្រូមិនដាក់ចូលលេងមក អតីតខ្សែប្រយុទ្ធក្រុម Manchester United រូបនេះបានព្យាយាមហ្វឹកហាត់និងសម្រកទម្ងន់វិញ ដោយបច្ចុប្បន្ននៅសល់តែ៧២គីឡូប៉ុណ្ណោះ។
កីឡាកររបស់អាហ្សង់ទីនរូបនេះ បានចុះកុងត្រាជាមួយក្លឹប Shanghai Shenhua រយៈពេល២ឆ្នាំ ដោយ១ឆ្នាំកន្លងទៅនេះរូបគេហាក់ដូចជាមិនមានអ្វីលេចធ្លោនៅលីគកំពូលចិនឡើយ។ ខណៈដែលកុងត្រារយៈពេល២ឆ្នាំនោះ កីឡាករវ័យ៣៣ឆ្នាំរូបនេះទទួលបានប្រាក់៧៣០ ០០០អឺរ៉ូក្នុង១សប្ដាហ៍ ជាតម្លៃខ្លួនថ្លៃជាងគេបំផុតក្នុងពិភពលោក៕