មន្ទីរសាធារណការ បង្កើនចំនួនធុងសំរាម សម្រាប់ថ្ងៃអុំទូកទី៣ នេះ
- 2017-11-04 05:35:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មន្ទីរសាធារណការ បង្កើនចំនួនធុងសំរាម សម្រាប់ថ្ងៃអុំទូកទី៣ នេះ
ចន្លោះមិនឃើញ
មន្ទីរសាធារណការរាជធានីឲ្យដឹងថាសម្រាប់ថ្ងៃបុណ្យអុំទូកទីបីនេះ មន្ទីរបានរៀបចំឲ្យមានធុងសំរាម ២ ៤៤២ធុង ខណៈដែលថាសំរាមនៅថ្ងៃទីអុំទូកទីពីរមានច្រើនជាងថ្ងៃទី១។
មន្ទីរសាធារណការ តាមរយៈទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃនេះឲ្យដឹងថាសំរាមនាថ្ងៃទីពីរនៃព្រះរាជពិធីបុណ្យអុំទូកមានចំនួនច្រើនជាងថ្ងៃទី១ តែថាបុគ្គលិកសណ្តាប់ធ្នាប់បានសម្អាតរួចរាល់នៅម៉ោងជាង៨ព្រឹកនេះ។
សម្រាប់ថ្ងៃទីបីនេះវិញ មន្ទីរសាធារណការបានបង្កើនចំនួនធុងសំរាមរហូតដល់២ ៤៤២ធុង ខណៈថ្ងៃដំបូងមានធុងសំរាម១០០០ និងកញ្ឆេ១០០០។ មន្ទីរសាធារណការអំពាវនាវឲ្យប្រជាពលរដ្ឋវេចខ្ចប់សំរាម និងដាក់ក្នុងធុងសំរាមទាំងអស់គ្នា៕
ចុចអាន៖