មិនធម្មតា​! ថ្ងៃ​មង្គលការ​​របស់ Pok និង​ Margie រៀប​​ចំ​​ពិសេស​​ដល់​​ថ្នាក់​​នេះ

  • 2017-11-07 04:27:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​មិន​យូរ​ប៉ុន្មាន​ទេ​ ថ្ងៃ​ពិសេស​របស់​គូស្នេហ៍​តារា​ថៃ​ Pok Passornkorn និង​ Margie Rasri នឹង​មក​ដល់​ឆាប់ៗ ហើយ​អ្នក​គាំទ្រ​ពិត​ជា​ចង់​ដឹង​ណាស់​ ថា​តើ​អ្នក​ទាំង​ ២​ត្រៀម​អ្វី​ខ្លះ​ទៅ?

បើ​តាម​អ្វី​ដែល​ តារា​ស្រី​ Margie និង​ Pok និយាយ​ក្នុង​បទ​សម្ភាសន៍​កាល​ពី​ពេល​ថ្មីៗ​នេះ​ ឲ្យ​ដឹង​ថា​ ធៀបការ​របស់​ពួកគេ​ បាន​បោះពុម្ព​រួច​រាល់​ហើយ។ ជាមួយ​គ្នា​នោះ​ ពួកគេ​នឹង​ចាប់​ផ្ដើម​ អញ្ជើញ​ភ្ញៀវ​មក​ចូល​រួម​ថ្ងៃ​ពិសេស​របស់​ខ្លួន​ ក្នុង​ពេល​ឆាប់ៗ​នេះ​ហើយ។ ចំពោះ​ ចំនួន​ភ្ញៀវ​កិត្តិយស​វិញ​ គឺ​រហូត​ដល់​ទៅ​ ៣០០០នាក់​ឯណោះ។

អ្វី​ដែល​កាន់​តែ​ពិសេស​ គូស្នេហ៍​ទាំង​ ២​នឹង​ ត្រៀម​រូប​ថត​ Pre-Wedding ចំនួន​ ២ ដោយ​ទី១ បាន​ថត​រួច​ហើយ​ រីឯ​ទី​ ២​ ពួកគេ​នឹង​រៀប​ចំ​ថត​ក្នុង​ពេល​ឆាប់ៗ​ដូចគ្នា។ កត្តា​នេះ​ បាន​ធ្វើ​ឲ្យ​មហាជន​មាន​ការ​ងឿងឆ្ងល់​ខ្លះ​ដែរ​ ថា​ហេតុ​អ្វី​បាន​ជា​ត្រូវ​ថត​ដល់​ទៅ​ ២​ដង ហើយ​មាន​ ២​ជម្រើស​បែប​នេះ?

បើ​តាម​វិបសាយ​ Dara Daily បាន​ឲ្យ​ដឹង​ថា​ មូលហេតុ​គឺ​ ដោយសារ​ ជម្រើស​ទី​ ១​ជា​ស្ទីល​ដែល​ Margie ចូលចិត្ត ស្របពេល​ដែល​ជម្រើស​ទី ២ គឺ​ជា​គំនិត​ និង​ការ​ពេញ​ចិត្ត​របស់​ Pok។

អនាគត​ស្វាមី​ ភរិយា​មួយ​គូ​នេះ​ នឹង​ដឹក​ដៃ​គ្នា​ចូល​រោង​ការ​ នៅ​ខែ​ធ្នូ​ខាង​មុខ​ ហើយ​សម្រាប់​មង្គល​ការ​របស់​ពួកគេ​ នឹង​គ្រោង​រៀប​ចំ​យ៉ាង​ពិសេស​បំផុត ដោយ​មាន​ការ​ចូល​រួម​ពី​សិល្បករ-សិល្បការិនី​ល្បីៗ​ជា​ច្រើន​ក្នុង​ពិភពសិល្បៈ​ ក៏​ដូចជា​អ្នក​មាន​មុខ មាន​មាត់​ផ្សេងទៀត​ក្នុង​ប្រទេស​ថៃ៕

ចុចអាន៖

ប្រភព៖ Daradaily   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទពេញនិយម