ផ្លូវការ! តារាចម្រៀងវ័យក្មេង២ដួង ក្លាយជាទូតសុឆន្ទៈថ្មីរបស់ OPPO បន្ទាប់ពី ពេជ្រ សោភា

  • 2017-11-08 02:18:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់ពីបង្ហោះធ្វើការទស្សន៍ទាយតារាតំណាងថ្មីនៅលើផេគផ្លូវការរបស់ក្រុមហ៊ុន OPPO ប៉ុន្មានថ្ងៃមុនរួចមក បណ្តា Fan ជាច្រើនបានធ្វើការទស្សន៍ទាយតារាក្នុងដួងចិត្តពួកគេ និងដើម្បីបានឈ្នះរង្វាន់ពី OPPO ទៀតផង។

យ៉ាងណាមិញក្រោយពីធ្វើការទស្សន៍ទាយរួច កាលពីម្សិលមិញ Page ផ្លូវការ OPPO ក៏បានបង្ហាញតារាចម្រៀងវ័យក្មេង២ដួង ដែលជា តារាតំណាងថ្មីបន្ថែមក្រៅពីអ្នកនាង ពេជ្រ សោភា គឺលោក Step និងកញ្ញា រ៉េត ស៊ូហ្សាណា។

បើតាមឲ្យដឹងពីបុគ្គលិកនៅក្រុមហ៊ុន OPPO ជុំវិញការជ្រើសរើសតារាចម្រៀង២ដួងនេះ លោក បានឲ្យដឹងថា៖ "ពួកគេសុទ្ធតែនៅក្មេង ហើយមានសមត្ថភាពនិងកំពុងមានប្រជាប្រិយភាពក្នុងស្រទាប់យុវវ័យ និងត្រូវទៅតាមលក្ខខណ្ឌក្រុមហ៊ុនជាច្រើនផងដែរ"។

ជុំវិញការក្លាយជាតារាតំណាងថ្មីរបស់ក្រុមហ៊ុន OPPO ម្ចាស់បទ “សុំ១នាទីជាសង្សារ” និង “សុំទោសដែលមិនផ្តល់ឱកាស” វិញបានឲ្យដឹងថាពួកគេពិតជាសប្បាយ និងមានកិត្តិយសសម្រាប់ការងារថ្មីនេះ៖ "វាជាកិត្តិយសមួយដ៏ធំ សម្រាប់ខ្ញុំដែលបានក្លាយជាអ្នកតំណាងថ្មីសម្រាប់ទូរស័ព្ទ OPPO។ ពួកយើងនឹងមានសមិទ្ធផលថ្មីៗ ជាច្រើនទៀតសម្រាប់បងប្អូនឆាប់ៗនេះ។" នេះបើតាមបង្ហោះក្នុងបណ្ដាញសង្គមម្សិលមិញ។

ក្រោយពីមានការបង្ហើបសមិទ្ធផលថ្មីពីតារាទាំងពីរខាងលើ តើ ក្រុមហ៊ុនOPPO នឹងមានផលិតផលថ្មីប្លែក សម្រាប់បង្ហាញអតិថិជននាពេលឆាប់ៗនេះ? ចឹងកុំភ្លេចរង់ចាំតាមដានទាំងអស់គ្នា៕

អត្ថបទ៖ ថា ម៉ាលីដា

អត្ថបទពេញនិយម
អត្ថបទថ្មី