Yamaha ចេញ QBIX ​2018 ម្តង​នេះ រចនា​រាង​បែកភ្នែក​

  • 2017-11-11 02:39:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Yamaha បាន​បញ្ចេញ​ម៉ូតូ​ជំនាន់​ថ្មី QBIX 2018 និយាយ​ពី​ការ​រចនា​រូបរាង​គឺ​ប្លែក​ពី​ស៊េរី​មុនៗ​ទាំង​អស់។ ម៉ូតូ​នេះ​ត្រូវ​បាន​រចនា​រាង​ជ្រុងៗ​ដូច​ប្រអប់ ដែល​រូបរាង​បែប​នេះ​ស្អាត​ប្លែក​ម្យ៉ាង​ដែរ។ QBIX 2018 ក្រៅ​ពី​រូបរាង​ទាក់ទាញ​ភ្នែក​ហើយ ប្រព័ន្ធ​ខាង​ក្នុង​ក៏​មិន​ធម្មតា​ដែរ។

QBIX 2018 បាន​បំពាក់​បច្ចេកវិទ្យា​ទំនើបៗ​ដូចជា÷

  1. កុងទ័រ LCD ​Digital ដែល​មាន​តួនាទី​ច្រើន​យ៉ាង÷
  • កុងទ័រ​គីឡូម៉ែត
  • កុងទ័រ​ម៉ោង​​ ប្រាប់​ពី​ពេលវេលា
  • និង​កុងទ័រ​សាំង (អាច​ឲ្យ​ដឹង​មួយ​លីត្រ​សាំង ជិះ​បាន​ប៉ុន្មាន​គីឡូម៉ែត្រ)
  1. ប្រអប់​សាក​ថ្ម​ទូរសព្ទ អស់​កង្វល់​រឿង​ទូរសព្ទ​អស់​ថ្ម ទោះ​នៅ​ទី​ណា កន្លែង​ណា​ក៏​ដោយ

  2. សោរ​តេឡេ​បញ្ជា​ (Smart Key)

  3. ប្រព័ន្ធ​ហ្វ្រាំង ABS ដែល​អាច​កាត់បន្ថយ​ល្បឿន​​នៅពេល​មាន​ឧបសគ្គ​នៅក្នុង​ពេលបើបរ

  4. ទំហំ​កង់​មុខ កង់​ក្រោយ ធំ ជំនួយ​ដល់​ការ​ទប់​លំនឹង​ក្នុង​ពេល​បើកបរ​

  5. ប្រព័ន្ធ​ភ្លើង​មុខ និង​ក្រោយ ប្រើប្រាស់​នូវ​ប្រភេទ​អំពូល LED និង កញ្ចក់ LCD Digital ដែល​ធ្វើ​ឲ្យ​មាន​ពន្លឺ​ច្បាស់​ល្អចែងចាំងដូចគ្រាប់ពេជ្រ។

  6. ប្រព័ន្ធ​ពន្លត់​ម៉ាស៊ីន​ដោយ​ស្វ័យប្រវត្តិ (Stop Start System) ជួយ​កាត់​បន្ថយ​ការប្រើប្រាស់​សាំង នៅ​ពេលឈប់ Stop

  7. ប្រអប់​ក្រោម​កែប​ធំទូលាយ ចំណុះ 22.5L អាច​ដាក់​ពួក​សុវត្ថិភាព​និង​របស់​ផ្សេងៗ។

QBIX 2018 ដែលនាំចូល​ពី​ប្រទេស​ថៃ​នេះ បាន​បំពាក់​ប្រព័ន្ធ​ម៉ាស៊ីន Blue Core ដែល​​បច្ចេកវិទ្យា​អាច​កាត់​បន្ថយ​កម្ដៅ​ម៉ាស៊ីន បង្កើន​សន្ទុះ​បើកបរ និង​ជួយ​ដល់​ការ​សន្សំសំចៃ​សាំង។

បើ​តាម​ក្រុមហ៊ុន Yamaha ដែល​នាំ​ចូល QBIX 2018 មាន ៥ ពណ៌​តម្លៃ​ប្រហែល ២០០០ ដុល្លារ៕

អត្ថបទ៖ ប៊ុណ្ណារ៉ា

អត្ថបទថ្មី