មុន​​ប្រកាស​លទ្ធផល​! មក​​ដឹង​ត្រួស​ៗ​ពី​ម្ចាស់​មកុដ​ Miss Global ទាំង​៤​ជំនាន់

  • 2017-11-17 10:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធី​លំដាប់​ថ្នាក់​ពិភពលោក Miss Global ឆ្នាំ​២០១៧​ ឈាន​ដល់​ការ​ប្រកាស​លទ្ធផល​ហើយ​នៅ​យប់​នេះ។ ជំនាន់​ថ្មី នៃ​កម្មវិធី​ដែល​មាន​ប្រទេស​កម្ពុជា​ជា​ម្ចាស់​នេះ ​គឺ​ខួប​៥ឆ្នាំ​ ក៏​ជា​ពេល​ដែល​​ត្រៀម​បំពាក់​មកុដ​ជូន​​បវរកញ្ញា​កំពូល​សម្រស់​១​រូប​ទៀត​ដែរ។ ដូច្នេះ​មុន​ឈាន​ដល់​ការ​ប្រកាស​លទ្ធផល តោះ​តាម​ដាន​បន្តិច​មើល៍​ អ្នកណាជា​អ្នក​គ្រង​មកុដ​កាល​ពី​៤​ជំនាន់​មុន?

១ Miss Global ឆ្នាំ ២០១៣​ Emily Kiss

មាន​សញ្ជាតិ​ កាណាដា កញ្ញា ​ Emily Kiss បាន​ក្លាយ​​ជា​បវរកញ្ញា​ដំបូង​គេ​ដែល​គ្រង​មកុដ​ Miss Global កាល​ពី​ឆ្នាំ​២០១៣ ដែល​ធ្វើ​ឡើង​នៅ​រដ្ឋ​ California សហរដ្ឋអាមេរិក។

២ Miss Global ឆ្នាំ ២០១៤ កញ្ញា Ela Mino

នៅ​ឆ្នាំ​ទី២​នៃ​កម្មវិធី​ខាង​លើ ស្រី​ស្អាត​សញ្ជាតិ​កាណាដា Ela Mino បាន​គ្រង​មកុដ​ជា​បវរកញ្ញា Miss Global ដែល​ប្រព្រឹត្ត​ឡើង​នៅ​ទីក្រុង Los Angeles រដ្ឋ​ California។ នាង​ធ្លាប់​ជា​ម្ចាស់​មកុដ​កម្មវិធី Miss Calgary ឆ្នាំ២០១២ ថែម​ទាំង​ជា​អតីត​បេក្ខភាព​ក្នុង​កម្មវិធី Miss Universe ទៀត​ផង។

៣ Miss Global ឆ្នាំ ២០១៥ កញ្ញា Jessica Peart

ស្រី​ស្អាត​​សញ្ជាតិ​ អូស្ត្រាលី Jessica Peart គឺ​ជា​ម្ចាស់​មកុដ​ទី​៣​ ដែល​បាន​ទទួល​តំណែង​កាល​ពី​ថ្ងៃ​ទី ២៤​ ខែ​តុលា​ ឆ្នាំ​២០១៥ នៅ​ប្រទេស​ហ្វីលីពីន។ នាង​ជា​ស្ត្រី​ឆ្នើម​ម្នាក់​ ដែល​មាន​ទឹក​ចិត្ត​កក់​ក្ដៅ និង​ស្រលាញ់​វិស័យ​សិល្បៈ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ នាង​និយាយ​បាន​៣ភាសា​ ដូច​ជា អាល្លឺម៉ង់ អង់គ្លេស បារាំង។

៤. Miss Global ឆ្នាំ ២០១៦ កញ្ញា Angela Bonilla

Angela Bonilla ជន​ជាតិ Ecuador គឺ​ជា​បវរកញ្ញា​ Miss Global ជំនាន់​ទី​៤ ដែល​បាន​ទទួល​មកុដ​កាល​ពី​ថ្ងៃ​ទី​២៤​ ខែ ​វិច្ឆិកា ​ឆ្នាំ​២០១៦​ កន្លង​ទៅ។ ឆ្នាំ​នេះ Angela Bonilla ​គឺ​​ជា​គណៈកម្មការ​ម្នាក់​ក្នុង​កម្មវិធី​ប្រកួត ហើយ​យប់​នេះ​ផ្ទាល់​ នាង​ក៏​​នឹង​មាន​វត្តមាន​ចូល​រួម​​អបអរ​សាទរ និង​បំពាក់​មកុដ​ដល់​បវរកញ្ញា​ជំនាន់​ថ្មី​ផង​ដែរ៕ ​​

អត្ថបទ៖ សុខណា