ជួយ​គាំទ្រ​ផង! ពេល​នេះ Miss Global កម្ពុជា កំពុង​ឈាន​​​ទៅ​ជុំ​ជំរុះ​យក៥​នាក់​ចុង​ក្រោយ​

  • 2017-11-17 15:51:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​​​​ការ​ប្រកួត​យ៉ាង​ស្វិត​ស្វាញ​អស់​រយៈ​ពេល​​ជាង​កន្លះ​ខែ​មកបវរកញ្ញា​កម្ពុជា​បាន​ឈាន​​​បវរកញ្ញា​ យស ប៉ូលីណា មិន​បាន​ធ្វើ​ឲ្យ​​អ្នក​គាំទ្រ​អស់​សង្ឃឹម​ឡើយ​ ដោយ​​ពេល​នេះនា​ង​បាន​ជាប់​ដល់​ជុំ​១១នាក់​ចុង​ក្រោយ និង​កំពុង​ឈាន​ទៅ​​ប្រកួត​បន្ត​ទៀត​នៅ​វគ្គ​ជំរុះ​យក​បេក្ខនារី៥​​រូប ដែល​ជា​វគ្គ​ផ្ដាច់​ព្រ័ត្រ្ត។

រូបភាព៖ Facebook

ក្រោយ​​មាន​ការ​ដាក់​ពិន្ទុ​យ៉ាង​សុក្រឹត្រ​ពី​គណៈកម្មការ ប៉ូលីណា ដែល​តំណាង​កម្ពុជា​ប្រកួត​ក្នុង​កម្មវិធី Miss Global ឆ្នាំ​២០១៧ បាន​​បាន​ក្លាយ​ជា​បេក្ខនារី​ម្នាក់​​ដែល​ឈាន​ដល់​ជុំ​ជម្រុះ​១១នាក់​ចុង​ក្រោយ។ ជុំ​១១​នាក់​នេះ បេក្ខនារី​១០​រូប​ត្រូវ​បានជាប់​ដោយ​ទទួល​​ពិន្ទុ​គណៈកម្មការ​ទាំង​១០​រូប ១រូប​ទៀត​បានជាប់​ដោយ​ការ​បោះ​ឆ្នោត​គាំទ្រ​​ពី​មហាជន​។ ក្នុង​នោះ ប៉ូលីណា គឺ​បេក្ខនារី​ដែល​ទទួល​សម្លេង​បោះ​ឆ្នោត​ច្រើន​គេ​។

ពេល​នេះ បវរកញ្ញា​តំណាង​កម្ពុជា​នៅ​​មាន​ភារកិច្ច​បន្ត​ទៅ​ជុំ​បន្ទាប់​ទៀត​១​ទៀត​ គឺជា​ជំុ​ជំ​រុះ​យក​បេក្ខនារី​៥​រូប​​។ ជុំ​ដែល​នៅ​សល់​ត្រឹម​ស្រី​ស្អាត​៥​នាក់​នេះ គឺ​ជា​គឺ​វគ្គចុង​ក្រោយ​​ ដើម្បី​​​ស្វែង​រក​ម្ចាស់​មកុដ​ធំ​បំផុត​ក្នុង​កម្មវិធី Miss Global 2017 ហើយ​វិញ្ញាសារ​ក្នុង​ជុំ​នេះ គឺ​ជា​វិញ្ញាសារ​សំណួរ​​​​ចម្លើយ​ពី​គណកម្មការ៕

អត្ថបទ៖ សុខណា