២០ ចំណុច​ត្រូវពិនិត្យឲ្យច្បាស់ មុនចុះកិច្ចសន្យាបម្រើការងារ ប្រយ័ត្នស្ដាយក្រោយ

  • 2017-11-24 08:44:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ជា​ការ​ពិត​មនុស្ស​ម្នាក់​ៗ​តែង​ប្រាថ្នា​ចង់​មាន​ការងារ​ធ្វើ​ ជា​ពិសេស​ការងារ​ដែល​ខ្លួន​ស្រឡាញ់​ពេញ​ចិត្ត បន្ទាប់​ពី​បញ្ចប់​ការសិក្សា ឫ​អំឡុង​ពេល​សិក្សា ដើម្បី​អាច​រក​ប្រាក់​ចំណូល​ដោយ​ខ្លួន​ឯង។ ប៉ុន្តែ​ការ​ប្រញាប់ប្រញាល់​ចុះ​ហត្ថលេខា​លើ​កិច្ច​សន្យា​ការងារ ពេល​ទទួល​បាន​ការងារ​ដំបូង​ៗ​ក៏​មិន​មែន​ជារឿង​ល្អដែរ ព្រោះ​អ្នក​អាច​មើល​មិន​គ្រប់​ជ្រុង​ជ្រោយ និង​ស្ដាយ​ក្រោយ​ពេល​ដឹង​ថា​ចំណុច​មួយ​ចំនួន​មិន​ស្រប​នឹង​ចិត្ត​អ្នក។ ខាង​ក្រោម​នេះ​ជា​២០​ចំណុច​សំខាន់​ៗ​បំផុត​មុនចុះ​កិច្ច​សន្យា​បម្រើ​ការងារ៖​​

១.ពិនិត្យមើលមុខតំណែងការងារ

ខណៈពេលដែលអ្នកអាចដឹងរួចហើយអំពីការងារនេះ វា​ជា​ការ​ល្អ​បំផុត​ក្នុងការ​ពិនិត្យ​ការ​កំណត់​មុខ​តំណែង​របស់​អ្នកឱ្យច្បាស់ថាវាពិតជាអ្វីដែលអ្នកបានស្នើសុំ។

២.ពិនិត្យមើលសេចក្ដីពិពណ៌នាអំពីការងារ

ចំណុចនេះគួរតែបានពិពណ៌នាសង្ខេបអំពីភារកិច្ចរបស់អ្នក។ អ្នក​គួរ​អាន​ចំណុច​នេះ​យ៉ាង​ប្រុង​ប្រយ័ត្ន​ដើម្បី​យល់​ច្បាស់​ពី​ទំនួល​ខុស​ត្រូវ​របស់​អ្នក​នៅ​កន្លែង​ការងារ​និង​សួរ​បញ្ជាក់​ចំណុច​ណា​ដែល​អ្នក​មិន​ទាន់​យល់។

៣. តើការងាររបស់អ្នកអចិន្រ្តៃយ៍ឬមានរយៈពេលកំណត់ណាមួយ?

តើការងាររបស់អ្នកជាប្រភេទការងារអ្វី? តើវាជាកិច្ចសន្យាមិនកំណត់រយៈពេលឬជាកិច្ចព្រមព្រៀងដែលមានកាលបរិច្ឆេទបញ្ចប់ដែរឬទេ? ការយល់ដឹងពីរឿងនេះគឺមានសារៈសំខាន់ខ្លាំងណាស់ដើម្បីអាចវាយតម្លៃអំពីកំរិតនៃសុវត្ថិភាពការងាររបស់អ្នក។

៤. តើរយៈពេលសាកល្បងគឺជាអ្វី?

នយោជកជាទូទៅតែងតម្រូវឱ្យអ្នកបំពេញការងារនៅក្នុងរយៈពេលនៃការសាកល្បងការងារជាដំបូង។ ក្នុងអំឡុងពេលនេះ ភាគីណាមួយអាចបញ្ឈប់ការងារឫលាឈប់ពីការងារបានដោយមិនចាំបាច់មានមូលហេតុ។ ដំណាក់កាលសាកល្បងនេះកាន់តែឆាប់គឺកាន់តែប្រសើរ។

៥. តើវាបានកំណត់កន្លែងការងាររបស់អ្នកយ៉ាងដូចម្តេចខ្លះ?

ការងាររបស់អ្នកអាចនឹងតម្រូវឱ្យអ្នកធ្វើការនៅក្នុងការិយាល័យ។ ទោះជាយ៉ាងណាក៏ដោយ កិច្ចសន្យាការងាររបស់អ្នកអាចបញ្ជាក់ថាអ្នកគួរតែធ្វើការនៅកន្លែងណាដែលនយោជកតម្រូវឱ្យធ្វើ។ អ្នកគួរមើលបញ្ជាក់អំពីករណីនេះ។

៦. តើអ្នកនឹងរាយការណ៍អំពីការងារទៅកាន់អ្នកណា?

កិច្ចសន្យាការងាររបស់អ្នកគួរបានលើកឡើងអំពីនរណាដែលអ្នកគួររាយការណ៍ជូន។ ដោយសារតែបុគ្គលនេះនឹងត្រូវវាយតម្លៃការអនុវត្តរបស់អ្នក នោះអ្នកត្រូវព្យាយាមស្វែងយល់ពីពួកគេបន្តិចមុនពេលចាប់ផ្តើមការងារ។

៧.សួរបញ្ជាក់អំពីប្រាក់ខែ

អ្នកគួរពិនិត្យមើលផ្នែកនេះដើម្បីដឹងថាតើប្រាក់ខែគោលដែលអ្នកបានចរចារត្រូវបានកំណត់ទុកត្រឹមត្រូវឫទេ។ ប្រសិនបើវាត្រូវបានបែងចែកទៅតាមការងារដែលបំពេញបាននោះ អ្នកអាចនឹងមានបញ្ហាប្រាក់ខែ។

៨. ពិនិត្យមើលកញ្ចប់អត្ថប្រយោជន៍ផ្សេងៗ

កិច្ចសន្យាការងារគួរតែបានលើកឡើងពីការលើកទឹកចិត្តនិងអត្ថប្រយោជន៍ដែលអ្នកនឹងត្រូវទទួលបាន។ អ្នកគួរពិនិត្យមើលថាតើវាដូចទៅនឹងអ្វីដែលអ្នករំពឹងទុកឬថាតើវាត្រូវបានធានាឬទេ។

៩. តើវាមានហាមឃាត់ការធ្វើការងារបន្ថែមក្រៅម៉ោងដែរឬទេ?

នយោជកខ្លះបានហាមឃាត់ការធ្វើការងារបន្ថែមក្រៅម៉ោងឬសកម្មភាពដែលធ្វើការក្រៅម៉ោងនៅកន្លែងផ្សេង។ អ្នកគួរពិនិត្យមើលថាតើនយោជកនាពេលអនាគតរបស់អ្នកបានលើកឡើងពីករណីនេះដែរឫទេ។

១០. តើកញ្ចប់ឈប់សម្រាករបស់អ្នកគឺជាអ្វី?

បើយោងទៅតាមច្បាប់ អ្នកមានសិទ្ធិទទួលបានថ្ងៃឈប់សម្រាកមួយចំនួនក្នុងមួយឆ្នាំ។ អ្នកគួរពិនិត្យមើលថាតើវាអនុលោមទៅតាមការកំណត់នោះឬអត់។ អ្នកអាចពិនិត្យមើលតារាងថ្ងៃឈប់សំរាកនៅក្នុងប្រទេសកម្ពុជានិងថ្ងៃឈប់សម្រាកណាខ្លះដែលពេញនិយមនៅក្នុងប្រទេសកម្ពុជា។

១១. តើមានលក្ខខណ្ឌអ្វីខ្លះសំរាប់ការឈប់សម្រាកពេលឈឺ?

ការធ្លាក់ខ្លួនឈឺគឺជារឿងដែលមនុស្សគ្រប់គ្នាមិនអាចជៀសវាងបានឡើយ។ ដូច្នេះ អ្នកត្រូវប្រាកដថាបានពិនិត្យមើលលក្ខខណ្ឌដែលទាក់ទងនឹងការឈប់សម្រាកពេលមានជម្ងឺ ជាពិសេសគឺចំនួនថ្ងៃឈប់សម្រាកឈឺដែលអ្នកត្រូវបានគេអនុញ្ញាតឱ្យសម្រាក។ សម្រាប់ព័ត៌មានលម្អិតអ្នកអាចស្វែងរកមើលនៅក្នុងច្បាប់និងបទបញ្ជារបស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការចែងច្បាប់ពលកម្មការងារ។

១២. បញ្ជាក់ឱ្យច្បាស់អំពីម៉ោងធ្វើការរបស់អ្នក

ចំណុចនេះមានសារសំខាន់ណាស់ព្រោះវាទាក់ទងនឹងចំនួនការងារដែលអ្នកត្រូវធ្វើ។ អ្នកត្រូវពិនិត្យមើលថាតើអ្នកត្រូវទាមទារឱ្យធ្វើការនៅចុងសប្តាហ៍ឬអំឡុងពេលថ្ងៃឈប់សម្រាកដែរឫទេ។

១៣. តើអ្នកនឹងទទួលបានប្រាក់បន្ថែមម៉ោងដែរឬទេ?

ប្រសិនបើអ្នកតម្រូវឱ្យធ្វើការលើសពីម៉ោងធ្វើការធម្មតា អ្នក​គួរ​តែ​ស្នើរ​បញ្ជាក់​ថា​តើ​អ្នក​នឹង​ទទួលបានប្រាក់បន្ថែមម៉ោងឬទេហើយវានឹងត្រូវបានគិតតាមអត្រារបៀបណាដែរ។

១៤. តើកម្មសិទ្ធិបញ្ញានឹងត្រូវគិតគូរយ៉ាងដូចម្តេច?

ចំណុចនេះមានសារៈសំខាន់ណាស់ជាពិសេសប្រសិនបើអ្នកកំពុងធ្វើការក្នុងវិជ្ជាជីវៈដែលតម្រូវឱ្យបង្កើតបានអ្វីដែលថ្មីៗ។ ជាទូទៅ រាល់គំនិតនៃការបង្កើតថ្មីរបស់អ្នកទាំងអស់នឹងត្រូវបានចាត់ទុកជាទ្រព្យសម្បត្តិរបស់ក្រុមហ៊ុន។

១៥. សូមព្យាយាមអានលំអិតអំពីមូលហេតុនៃការបញ្ឈប់ពីការងារ

រាល់កិច្ចសន្យាការងារគួរតែមានលើកឡើងអំពីលក្ខខណ្ឌនៃការបញ្ឈប់ការងារ។ អ្នកគួរពិនិត្យមើលថាតើលក្ខខណ្ឌនេះត្រូវបានលើកឡើងថាជា “មូលហេតុតែមួយ” ឬ “គ្មានហេតុផល” ដើម្បីធានាអំពីសុវត្ថិភាពការងាររបស់អ្នក។

១៦. តើកាលបរិច្ឆេទចាប់ផ្ដើមនិងបញ្ចប់ត្រូវបានបញ្ជាក់ច្បាស់ដែរឬទេ?

វាជាការសំខាន់ណាស់ដែលកិច្ចសន្យាការងាររបស់អ្នកបានបញ្ជាក់យ៉ាងច្បាស់អំពីកាលបរិច្ឆេទនៃការចាប់ផ្តើមនិងបញ្ចប់នៃការងាររបស់អ្នក។ ហើយក្រោយមកទៀត វាអាចជាកាលបរិច្ឆេទនៃការចូលនិវត្តន៍របស់អ្នកប្រសិនបើអ្នកជាបុគ្គលិកអចិន្រ្តៃយ៍នៅទីនោះ។

១៧. ស្វែងយល់ពីរយៈពេលនៃការអង្កេត

អ្នកគួរពិនិត្យមើលថាតើរយៈពេលនៃការអង្កេតគឺជាអ្វី នៅក្នុងស្ថានការណ៍ដែលអ្នកសុំឈប់ឬក្រុមហ៊ុនសម្រេចចិត្តបញ្ឈប់ការងាររបស់អ្នក។ តាមធម្មតា វាអាចមានរយៈពេលពីរទៅបីសប្តាហ៍។

១៨. តើក្រុមហ៊ុនមានផ្ដល់ជាកញ្ចប់សំណងដែរឬទេ?

ប្រសិនបើការងាររបស់អ្នកនៅក្នុងក្រុមហ៊ុនត្រូវបានបញ្ចប់តាមរយៈកិច្ចព្រមព្រៀងគ្នាទៅវិញទៅមកនោះវាគួរតែមានកញ្ចប់សំណងសម្រាប់អ្នក។ អ្នកគួរសួរបញ្ជាក់ឱ្យច្បាស់ពីអ្វីដែលអ្នកអាចនឹងទទួលបានក្នុងករណីបែបនេះ។

១៩. តើមានការតម្រូវឱ្យរក្សាការសម្ងាត់ក្រុមហ៊ុនដែរឬទេ?

ប្រសិនបើការងាររបស់អ្នកមានពាក់ព័ន្ធទៅនឹងការរក្សាព័ត៌មានសម្ងាត់ណាមួយនោះ កិច្ចសន្យាការងាររបស់អ្នកនឹងត្រូវបានដាក់បញ្ចូលនូវកិច្ចព្រមព្រៀងដែលតម្រូវឱ្យអ្នកអានដោយប្រុងប្រយ័ត្នដើម្បីស្វែងយល់អំពីព័ត៌មានលម្អិតរបស់វា។

២០. តើមានលក្ខខណ្ឌដាក់កំហិតដែរឬទេ?

លក្ខខណ្ឌទាំងនោះអាចរួមបញ្ចូលទាំងការមិនជ្រៀតជ្រែកការងារអ្នកដទៃ ការទាក់ទាញអតិថិជនដើម្បីអត្ថប្រយោជន៍ផ្ទាល់ខ្លួន មិនសម្របសម្រួលគ្នាដោយការចរចារ ឫមិនបម្រើការឱ្យក្រុមហ៊ុនដទៃទៀត។ ការដែលបានយល់ដឹងអំពីលក្ខខណ្ឌទាំងនេះនិងលទ្ធផលដែលអាចកើតមាននោះមានសារសំខាន់ណាស់ពីព្រោះវាអាចដាក់កម្រិតឫបង្កជាឧបសគ្គដល់ការងាររបស់អ្នកនាពេលអនាគត៕

ស្វែង​រក​ការងារ​ធ្វើ សូម​ចូល​ទៅ​កាន់៖ everjobs.com.kh

ប្រភព៖ Everjobs