មក​ដឹង​បទ​ពិសោធន៍​អ្នក​ប្រើ Nokia 8 បាន​ដឹង​ថា​ឡូយ​ប៉ុណ្ណា!

  • 2017-11-24 11:02:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រមាណ ៣​សប្ដាហ៍​ចុង​ក្រោយ​នេះ HMD Global នៅ​កម្ពុជា​បាន​ចេញ ស្មាត​ហ្វូន (Smartphone) ២​ថែម​ទៀត​គឺ Nokia 8 និង Nokia 2 ដែល​ជា​ម៉ូដែល​ចុង​ក្រោយ​គេ​បង្អស់​ជាមួយ​តម្លៃ​សម​រម្យ និង​មាន​សមត្ថភាព​ថ្ម​កាន់​បាន​យូរ​រហូត​ដល់​ទៅ ២ថ្ងៃ។

កញ្ញា វឌ្ឍនា ២៤​ឆ្នាំ ជា​បុគ្គលិក​នៃ​សាកល​វិទ្យាល័យ​មួយ​នៅ​ភ្នំពេញ បាន​និយាយ​ថា៖ "ដំបូង​ខ្ញុំ​មិន​គិត​ថា​ប្ដូរ​មក​ប្រើ Nokia 8 ទេ តែ​ដោយ​ឃើញ​បង​ស្រី​ខ្ញុំ​គាត់​ប្រើ មាន​រាង​ស្ដើង ស្អាត​ព្រម​ទាំង​ដំណើរ​ការ​លឿន ហើយ​អាច​ថត​បាន​កាមេរ៉ា​មុខ​ក្រោយ​ក្នុង​ពេល​តែ​មួយ​ទៀត ខ្ញុំ​ទិញ​តាម​គាត់"។

ចំណែក សុជាតិ អាយុ​៣១​ឆ្នាំ ជា​បុគ្គលិក​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​រូប​បាន​ទិញ Nokia8 ពណ៌​ខៀវ​គ្រើម ជាមួយ​តម្លៃ ៥២៥​ដុល្លារ និង​បាន​បង្ហាញ​ពី​លក្ខណ:​ពិសេស​របស់​ទូរសព្ទ​ម៉ូដែល​ថ្មី​នេះ​ដូចជា៖

  • ប្រើ​ប្រាស់​បច្ចេកវិទ្យា​ថ្មី ប្រព័ន្ធ​ប្រតិបត្តិការ Android ចុង​ក្រោយ
  • មាន​កាមេរ៉ា​ពីរ​នៅ​ខាង​ខ្នង និង​អាច​ថត​កាមេរ៉ា​មុខ ក្រោយ​ក្នុង​ពេល​តែ​មួយ ជាមួយ​ទំហំ ១៣​មេហ្គាភិចសែល
  • អាច​ថត​វីដេអូ​ជាមួយ​សំឡេង ៣៦០​ដឺក្រេ ដោយ​មាន​មីក្រូហ្វូន ៣​បង្កប់​ក្នុង​ទូរសព្ទ

Nokia 8 ជា flagship smartphone ទី​មួយ​របស់ HMD មាន​៣ពណ៌​គឺ ទឹក​ប៊ិច​ភ្លឺ ទឹក​ប៊ិច​ក្រមៅ និង​ប្រាក់ (steel) ព្រម​ទាំង​ថែម​ទូរសព្ទ Nokia 105 ស្រោម​ថ្លា ស្គ្រីន​ការពារ​កញ្ចក់ លេខ​ទូរសព្ទ Smart និង​គម្រោង Smart ធំ​ហ្ម៎ង! សម្រាប់ ២៤សប្តាហ៍ រាល់​ពេល​ទិញ។

ព័ត៌មាន​បន្ថែម​ពី Nokia 8 ចូល​ទៅ https://www.nokia.com/en_int/phones/nokia-8 និង Nokia 2 https://www.nokia.com/en_int/phones/nokia-2

ដោយ៖ វិទូ

អត្ថបទថ្មី