ប្រវត្តិបទចម្រៀងជូនពរខួបកំណើត ឬ Happy Birthday គ្រប់គ្នាមិនដែលចាប់អារម្មណ៍
- 2017-11-25 05:03:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រវត្តិបទចម្រៀងជូនពរខួបកំណើត ឬ Happy Birthday គ្រប់គ្នាមិនដែលចាប់អារម្មណ៍
ចន្លោះមិនឃើញ
បទចម្រៀងជូនពរខួបកំណើត (the Happy Birthday song) បានក្លាយទៅជាកម្មសិទ្ធិរបស់សាធារណៈ ជាចំរៀងដែលមនុស្សរាប់លាននាក់ច្រៀងនៅជុំវិញនំ ដើម្បីផ្លុំទៀនខួបកំណើត។ ប៉ុន្តែតើអ្នកបានដឹងពីប្រវត្តិរបស់វាទេ?
អ្នកគ្រូ Mildred Hill បានកើតនៅក្នុងឆ្នាំ១៨៥៩ ជាបងស្រីធំក្នុងចំណោមបងប្អូនស្រី៣នាក់ នៅរដ្ឋ Kentucky សហរដ្ឋអាមេរិក។ លោកស្រីគឺជាគ្រូមត្តេយ្យ និងជាអ្នកនិពន្ធបទចំរៀងជូនពរខួបកំណើតរួមគ្នាជាមួយប្អូនស្រីទី២ ឈ្មោះ Patty ដែលជាអ្នកគ្រូបង្រៀនដូចគ្នា។ អ្នកស្រី Mildred គឺជាអ្នកនិពន្ធបទភ្លេង រីឯប្អូនស្រីគាត់ អ្នកស្រី Patty ជាអ្នកនិពន្ធទំនុកច្រៀង។ ចម្រៀង Happy Birthday និពន្ធឡើងក្នុងឆ្នាំ ១៨៩៣ ចំណងជើងដើមគឺ Good Morning to All ដែលចម្រៀងនេះមានអាយុ១២៤ឆ្នាំហើយគិតមកដល់បច្ចុប្បន្ន។
ខាងក្រោមនេះគឺជាទំនុកច្រៀងដើមរបស់ចម្រៀង Happy Birthday ដែលមានតែ ៤ ឃ្លា និង បានប្រើពាក្យដដែលៗគ្រប់ឃ្លាទាំងអស់៖
Good morning to you, Good morning to you. Good morning, dear children, Good morning to all.
ក្រោយមកបទចម្រៀង Good Morning to All បានក្លាយទៅជា Happy Birthday និង បានបោះពុម្ពនៅឆ្នាំ១៩២៤។
Happy Birthday to You Happy Birthday to You Happy Birthday Dear ---- Happy Birthday to You
១០ឆ្នាំក្រោយមក ពោលគឺនៅឆ្នាំ១៩៣៤ ប្អូនស្រីពៅអ្នកនិពន្ធទាំង២ គឺ អ្នកស្រី Jessica ជឿថា បងស្រីទាំង២របស់ខ្លួនគួរតែទទួលបានកិត្តិយស សម្រាប់បទចម្រៀងដែលមានប្រជាប្រិយភាពមួយនេះ។ ម្ល៉ោះហើយ Jessica បានស្នើសុំកម្មសិទ្ធិបញ្ញាលើបទចម្រៀង Happy Birthday។
បទចម្រៀង Happy Birthday ត្រូវបានរក្សាសិទ្ធិលើកម្មសិទ្ធិបញ្ញារយៈពេល ៩៥ឆ្នាំ ចាប់ពីឆ្នាំ ១៩៣៥ ដល់ ២០៣០។ គ្រួសាររបស់អ្នកស្រីទាំង២ ក៏ទទួលបានភាគលាភ (លុយចំណូលពីបទចម្រៀង) យ៉ាងស័ក្កសមបំផុត។ គិតចាប់តាំងពីឆ្នាំ ១៩៨៨ មក ក្រុមហ៊ុន Warner Music បានក្លាយជាម្ចាស់កម្មសិទ្ធិនៃបទចម្រៀង Happy Birthday ហើយត្រូវបានគេរាយការណ៍ថា ក្រុមហ៊ុនមួយនេះ ទទួលបានចំណូលជាមធ្យម ២ លានដុល្លារក្នុង១ឆ្នាំៗ តាមរយៈការផ្ដល់អាជ្ញាប័ណ្ណលើបទចម្រៀង សម្រាប់ការសម្ដែងជាសាធារណៈ ឬ ប្រើវានៅលើកញ្ចក់ទូរទស្សន៍ឬ នៅក្នុងខ្សែភាពយន្តជាដើម។