Muangthong ផ្ដល់កុងត្រាថ្មីឲ្យ Totchtawan ទោះមិនអាចឈ្នះលីគឆ្នាំនេះ
- 2017-11-27 08:21:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Muangthong ផ្ដល់កុងត្រាថ្មីឲ្យ Totchtawan ទោះមិនអាចឈ្នះលីគឆ្នាំនេះ
ចន្លោះមិនឃើញ
Muangthong United បានបន្តកុងត្រាថ្មីឲ្យគ្រូបង្គោល Totchtawan Sripan រយៈពេល២ឆ្នាំទៀតបើទោះជារដូវកាលនេះមិនអាចជួយក្លឹបឈ្នះពានលីគកំពូលថៃក៏ដោយ។
ក្លឹបមានមូលដ្ឋាននៅខេត្ត Nonthaburi បានប្រកាសលើគេហទំព័រផ្លូវការរបស់ខ្លួនថា៖ " Totchtawan បានជួយក្លឹបទទួលជោគជ័យជាច្រើនរយៈពេល២រដូវកាលចុងក្រោយនេះទាំងនៅការប្រកួតពានអាស៊ី AFC Champions League និងពានក្នុងប្រទេស"។
ដោយឡែកអតីតកីឡាករក្រុមជម្រើសជាតិថៃវ័យ៤៥ឆ្នាំបានបង្ហាញអារម្មណ៍ផ្ទាល់ខ្លួនថា៖ "ខ្ញុំមិនយឺតយ៉ាវក្នុងការចុះហត្ថលេខាឡើយ។ ជាមួយនឹងការឈ្នះពាន League Cup រដូវកាលនេះ និងការរីកចម្រើនយ៉ាងរហ័សរបស់ក្រុម ខ្ញុំពិតជាមានទំនុកចិត្តសម្រាប់រដូវកាលក្រោយ។ ខ្ញុំពិតជាអរគុណដល់ក្លឹប និងអ្នកគាំទ្រដែលផ្ដល់ការជឿជាក់"។
លោក Totchtawan គឺជាអតីតខ្សែបម្រើប្រយុទ្ធក្រុមជម្រើសជាតិថៃ ធ្លាប់លេងបាន១១០ប្រកួត និងស៊ុតបាន១៩គ្រាប់។ បុរសមានស្រុកកំណើតនៅខេត្ត Saraburi ធ្លាប់ដឹកនាំក្រុមមួយចំនួននៅលីគកំពូលដូចជា BEC Tero Sasana និង Police United មុនពេលមកកាន់ Muangthong ដើមឆ្នាំ២០១៦ និងជួយក្លឹបឈ្នះ ពានលីគ១ដង, League Cup ២ដង និង Thailand Champions Cup ១ដង៕