ស្រលាញ់ផង អាណិត​ផង ក្រោយចប់វ​គ្គ​ផ្ដាច់ព្រ័ត្រ ម្ចាស់ពាន Miss Global បាន​ធ្វើ​រឿង​រំភើបដល់ក្មេងៗកំព្រា

  • 2017-11-29 10:14:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដោយ​ក្តីស្រលាញ់ និង​អាណិត​ បន្ទាប់ពី​កម្មវិធី​វ​គ្គ​ផ្ដាច់ព្រ័ត្របាន​បញ្ចប់ទៅ បវ​រ​កញ្ញាឯក​ពិ​ភពលោក Miss Global ប្រចាំឆ្នាំ 2017 ​បាន​ធ្វើ​ការចែក​អំណោយ ជា​គ្រឿង​ឧបភោគ បរិភោគ​ផ្សេងៗ និង​ថវិកា​មួយ​ចំនួន​កុមារ​កំ​ព្រា ដែល​គ្មាន​ទីពឹង នៅ​តំបន់​ស្ទឹងមាន​ជ័​យ ដែល​ជា​តំបន់​មួយ​សំ​បូរ​ដោយ​ក្មេងៗ​គ្មាន​ទី​អា​ស្រ័យ​ជា​ច្រើននាក់។

នេះ​មិនមែន​ជា​លើកទី​មួយទេ ដែល​ក្រុមការងារ​របស់ បវ​រ​កញ្ញាឯក​ពិ​ភពលោក Miss Global ប្រចាំឆ្នាំ 2017 និង​ក្រុម​តំណាង ចុះ​ធ្វើ​សកម្មភា​ពមនុស្ស​ធម៌​ទាំង​នេះ​។ ទាំង​អស់​នេះ​វា​ជា​រឿង​មួយ​ដែល​គួរ​ឲ្យ​ស្ងប់ស្ងែង​មែន​ទែន ក្នុង​នោះ​ក៏​មាន​ការចូលរួម​សហកា​រ​ជាមួយ​សហគ្រាស​ទឹក​ពិសា​អេ​រ៉ូ​ទិ​ច ដែល​ជា​ទឹក​ពិសា​ដ៏​មាន​ស្តង់ដារ​មួយ​នៅ​កម្ពុជា​ផងដែរ​។

ការ​ប្រកួត​វ​គ្គ​ផ្តាច់ព្រ័ត្រ​បវ​រ​កញ្ញាឯក​ពិ​ភព​លោក​ ដែលមាន​បេ​ក្ខ​ជន​មកពី ៦០ ប្រទេស​ដោយ​ក្នុង​នោះ​បវរកញ្ញា​ ប្រេ​ស៊ី​ល​ ទទួលបាន​ពាន​រ​ង្វាន់​បវ​រ​កញ្ញាឯក​ពិ​ភព​លោក​ប្រចាំឆ្នាំ ២០១៧ នា​ល្ងាច ថ្ងៃទី​១៧ វិច្ឆិកា​នេះ នៅមុខ​ទស្ស​និក​ជន​ជិត ៣០០០ នាក់​រួមទាំង​ឧបនាយក​រដ្ឋ​ម​ន្ត្រី​ម៉ែន​សំអន និង​រដ្ឋ​ម​ន្ត្រី​ក្រសួងព័ត៌មាន​ខៀ​វ កញ្ញា​រិទ្ធិ និង​ទស្ស​និក​ជន​រាប់ពាន់នាក់​មើល​ការផ្សាយ​បន្ត​ផ្ទាល់​តាម​ទូរ​ទស្សន៍​៕

ដោយ៖ ថា ម៉ាលីដា