ឡូយណាស់! នៅស្រុកខ្មែរមានក្រុមហ៊ុនទទួលសង់ផ្ទះប្រើពេលមិនដល់មួយខែ និងចំណាយលុយតិច
- 2017-11-30 08:03:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឡូយណាស់! នៅស្រុកខ្មែរមានក្រុមហ៊ុនទទួលសង់ផ្ទះប្រើពេលមិនដល់មួយខែ និងចំណាយលុយតិច
ចន្លោះមិនឃើញ
ក្រុមហ៊ុនសំណង់មួយមានដើមកំណើតពីប្រទេសថៃបានបង្ហាញវត្តមាននៅប្រទេសកម្ពុជារយៈពេលជាងមួយឆ្នាំមានឈ្មោះថា KTEC Engineering បច្ចុប្បន្នស្ថិតនៅក្នុងខេត្តកំពង់ចាម។ ក្រុមហ៊ុននេះមានសមត្ថភាពពិសេសដែលអាចសាងសង់ផ្ទះដល់អតិថិជនបានលឿនទាន់ចិត្ត ថែមទាំងចំណាយថវិកាអស់តិច។
លោក Kitt Maneerat ម្ចាស់ក្រុមហ៊ុនខាងលើ និងជាអ្នកជំនាញវិស្វករ ចូលរួមក្នុងពិធីតាំងពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជា ប្រាប់ Sabayនាព្រឹកនេះថា កម្ពុជាជាប្រទេសមួយមានការរីកចម្រើនលើគ្រប់វិស័យ ជាពិសេសវិស័យសំណង់បានកំពុងឆ្ពោះទៅរកការសាងសង់តាមរបៀបថ្មីដោយចំណាយពេល និងថវិកាអស់តិចបំផុត។ នេះជាមូលហេតុមួយដែលក្រុមហ៊ុនរបស់លោកសម្រេចវិនិយោគទឹកប្រាក់ប្រមាណ ៤សែនដុល្លារនាំយកបច្ចេកទេសសាងសង់ផ្ទះថ្មីមកកម្ពុជា។
បច្ចេកទេសថ្មីនោះគឺបង្កើតរោងចក្រធ្វើបេតុង ដែលលក្ខណៈពិសេសនៃបេតុងនេះអាចយកទៅសង់ផ្ទះបានរហ័សដោយមិនចាំបាច់ប្រើប្រាស់ស៊ីម៉ងត៍ច្រើនដូចមុន គ្រាន់តែផ្គុំបេតុងឡើងជាកាស្រេច។ លោក Kitt បញ្ជាក់។
លោក Kitt ឲ្យដឹងថា ក្រុមហ៊ុនបានបន្ថែមសេវាសាងសង់ផ្ទះឲ្យអតិថិជនទៅតាមទំហំផ្ទះដែលចង់បាន។ ទន្ទឹមនោះលោកក៏សូមលើកទឹកដល់គ្រួសារមានចំណូលទាប គួរជ្រើសរើសការសាងសងតាមបច្ចេកទេសថ្មីនេះ ព្រោះវាចំណេញទាំងពេលវេលានិងថវិកា។
លោកថាៈ «សម្រាប់ទំហំផ្ទះតូចល្មម (៧x៥ម៉ែត្រ) ចំណាយពេលតែ ២០ថ្ងៃគឺរួចរាល់ហើយ និងចំណាយថវិកាប្រមាណ ៣៥០០ប៉ុណ្ណោះ ដោយមួយម៉ែត្រការ៉េក្នុងតម្លៃ ១០០ដុល្លារ សម្រាប់ការដឹកជញ្ជូនមកសាងសង់រាជធានីភ្នំពេញគឺមិនគិតថ្លៃធ្វើដំណើរឡើយ»។
មកទល់បច្ចុប្បន្នក្រុមហ៊ុននេះបានទទួលម៉ៅការគម្រោងសាងសង់ជាច្រើននៅកម្ពុជា ដូចជាគម្រោងមួយផ្នៃកនៃពហុកីឡាដ្ឋានសម្ដេចតេជោ ហ៊ុន សែន គម្រោងលំនៅដ្ឋានផ្ទះល្វែង ផ្ទះវីឡា និងផ្ទះតូចៗ៕