ជួយ​ក្រុម​អាក្បាលធំ កំពុង​ខ្វះ​កុំព្យូទ័រ​ធ្វើការ​រចនា​ពុម្ព​អក្សរ​ខ្មែរ

  • 2017-12-01 09:00:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​នៅ សំណាង ដែល​អ្នក​ប្រើ​ពុម្ភ​អក្សរ​ខ្មែរ​ជា​ច្រើន​ហៅ​ក្រៅ​អាក្បាល​ធំ បាន​អំពាវនាវ​ដល់​សប្បុរស​ជន​ជួយ​ថវិកា​ ដើម្បី​ទិញ​កុំព្យូទ័រ​មួយ​គ្រឿង សម្រាប់​យក​ប្រើប្រាស់​លើ​ការងារ​រចនា​ពុម្ភ​អក្សរ​ខ្មែរ។

លោកនៅ​ សំណាង ហៅ​ក្រៅអាក្បាលធំ

ជួប​ជជែក​ជាមួយ Sabay នៅ​រសៀល​នេះ​នៅ​ក្បែរ​របង​វិទ្យាល័យ​ស៊ី សុវត្ថិ លោក​នៅ សំណាង ហៅ​អាក្បាលធំ បាន​ឲ្យ​ដឹង​ថា រហូត​ដល់​ពេល​នេះ លោក​ទទួល​បាន​ថវិកា​ជិត ៤០០ ដុល្លារ​ពី​សប្បុរស​ជន​នានា ប៉ុន្តែ​មិន​ទាន់​គ្រប់គ្រាន់​ដែល​ឆ្លើយតប​ការ​ចង់​បាន​ដែល​ក្រុម​ការងារ​របស់​លោក ​ត្រូវការ​កុំព្យូទ័រ​ដ៏​ល្អ​មួយ​គ្រឿង សម្រាប់​ប្រើប្រាស់លេីការងារប្រចាំថ្ងៃ។

កន្លង​ទៅ ស្ថាបនិក​បង្កើត​ពុម្ភ​អក្សរ​ខ្មែរ​នេះ បាន​ប្រកាស​អំពាវនាវ​ដល់​អ្នក​កំពុង​ប្រើប្រាស់​ពុម្ភ​អក្សរ​របស់​លោក ជួយ​ឧបត្ថម្ភ​ថវិកា ទោះ​បី​តិច​ក្តី​ច្រើន​ក្តី ដោយសារ​ការ​ប្រឹងប្រែង​ការ​បង្កើត​ពុម្ភ​​អក្សរ​របស់​លោក​កន្លង​ទៅ​ មិន​ដែល​ទទួល​បាន​កម្រៃ​តប​ស្នង​ការងារ​ដែល​ខំ​ធ្វើ​ទាំង​យប់​ទាំង​ថ្ងៃ​នោះទេ​។

លោក​ថា មាន​អ្នក​ប្រើប្រាស់​ខ្លះ​បាន​យក​ពុម្ភ​អក្សរ​របស់​លោក​ទៅ​ប្រើ​ក្នុង​របរ​រកស៊ី ប៉ុន្តែ​ពួកគេ​បាន​មើល​រំលង​ការងារ​របស់​លោក​ដែល​ខំ​ធ្វើ​មិន​គិត​កម្រៃ។

លោក​សង្ឃឹម​ថា ការ​អំពាវនាវ​នេះ នឹង​ទទួល​បាន​ការ​ឆ្លើយតប​ពី​សប្បុរស​ជន ដើម្បី​ឲ្យ​លោក​អាច​មាន​លទ្ធភាព ក្នុង​ការ​បន្ត​ការ​ងារ​បង្កើត​ពុម្ភ​អក្សរ​ខ្មែរ​នេះ​ ដើម្បី​បម្រើ​ប្រយោជន៍​ដល់​សង្គម។

ទំនាក់ទំនងមកអាក្បាលធំតាមលេខ 069 556 887/089 556 887

ទទួលបានព័ត៌មានថ្មីៗ គន្លឹះមានប្រយោជន៍រួមទាំងចំណេះដឹងផ្សេងៗពីបច្ចេកវិទ្យា Like Page Sabay News Technology...

អត្ថបទ៖ ប៊ុណ្ណារ៉ា

អត្ថបទពេញនិយម