Angelina Jolie នាំ​កូន​ៗទៅ​អុជធូបបន់ស្រន់​តាម​បែប​ព្រះពុទ្ធ​សាសនានៅ​វត្ត​

  • 2017-12-02 06:17:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ថ្មីៗ​មាន​រឿង​ភ្ញាក់​ផ្អើល​១ កើត​ឡើង​គួរ​ឲ្យ​ចាប់​អារម្មណ៍​ នៅ​ពេល​គេ​ប្រទះ​ឃើញ​តារា​សម្ដែង​លំដាប់​កំពូល​ហូលីវូដ​ Angelina Jolie​ នាំ​កូនៗ​ទាំង​អស់​របស់​ខ្លួន​ទៅ​វត្ត​ដើម្បី​បន់​ស្រន់​សុំ​សេចក្ដី​សុខ។

អ្នក​ម្ដាយ​វ័យ​ ៤២​ឆ្នាំ​រូប​នេះ​ បាន​នាំកូន​ៗទាំង​ ៥​របស់​ខ្លួន (អវត្តមាន​ Pax) ទៅ​វត្ត​មួយ​កន្លែង​ក្នុង​ទីក្រុង​ Long Beach រដ្ឋ​ California ដោយ​ក្នុង​នោះ​ក៏​មាន​វត្តមាន​របស់​អ្នក​ស្រី​ អ៊ឹង លួងដែរ។

រូបភាព​របស់​ម្ដាយ​កូន​គ្រួសារ​នេះ​ នៅ​វត្ត​ ត្រូវ​បាន​ចែក​ចាយ​ពេញ​បណ្ដាញ​អ៊ីនធឺណិត​ និង​បាន​ទាក់ទាញ​ចំណាប់​អារម្មណ៍​ជា​ខ្លាំង​ពី​អ្នក​គាំទ្រ​របស់​ Jolie ទាំង​អស់ ខណៈ​ឃើញ​នាង​ និង​កូនៗ​ អុជ​ធូប​ បន់​ស្រន់​ តាម​បែប​ព្រះពុទ្ធ​សាសនា៕

ទស្សនា​រូប​ភាព​ខាង​ក្រោម៖

Jolie និង​ Pax

ប្រភព៖ Instagram   ប្រែ​សម្រួល៖ យី សុធារី