ក្រុម ​IQ ឈ្នះ Glory 5 ការពារ​​​ជើងឯក​​​ជាតិ លើ​​​​វិញ្ញាសា Dota 2 បាន​សម្រេច​

  • 2017-12-03 07:22:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ខ្លាំង​​  Intelligent Quotient​ (IQ)​ បាន​ឈ្នះ​ជើងឯក​ជាតិ​ប្រចាំ​ឆ្នាំ​២០១៧ សម្រាប់​វិញ្ញាសា Dota 2 បន្ទាប់​ពី​យក​ឈ្នះ​​​​ក្រុម​ Glory 5 ​នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​​ក្នុង​ការ​​​ប្រកួត​ជ្រើស​រើស​ជើង​ឯក​កីឡា​អេឡិចត្រូនិក​ថ្នាក់​ជាតិ​ប្រចាំ​ឆ្នាំ​២០១៧​។

វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ ក្រុម​ IQ បាន​យក​ឈ្នះ​ក្រុម​ The Hord​ ខណៈ​ក្រុម​ Glory​ 5 បាន​យក​ឈ្នះ​ក្រុម​ Danger Gaming។ ​វគ្គ​ផ្តាច់​ព្រ័ត្រ​  Intelligent Quotient​​ បាន​យក​ឈ្នះ​​​ក្រុម​ Glory 5 ​ដើម្បី​ការពារ​​​តំណែង​ជើង​ឯក​ថ្នាក់​ជាតិ​បាន​សម្រេច​សម្រាប់​វិញ្ញាសា​ Dota 2។

ចាំ​​បាន​​ថា ក្រុម​ខ្លាំង​ពីរ​នេះ​ជួប​គ្នា​ញឹក​ញាប់​។ ការ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ​ជើង​ឯក​ជាតិ​កាល​ពី​ឆ្នាំ​២០១៦​ IQ​ បាន​ឈ្នះ​ Glory 5 ដើម្បី​ឈ្នះ​ជើង​ឯកជាតិ​ ហើយ​​កាល​ខែ​វិច្ឆិកា​ ឆ្នាំ​២០១៧​កន្លង​ទៅ​នេះ IQ បាន​យក​ឈ្នះ​ Glory 5 វគ្គ​ផ្តាច់​ព្រ័ត្រ​​ទៀត​​ដើម្បី​ឈ្នះ​ជើង​ឯក Cyberfusion។

អ្វី​ដែល​កាន់​តែ​ពិសេស វគ្គ​ផ្តាច់​ព្រ័ត្រ​ល្ងាច​នេះ នឹង​ផ្សាយ​ផ្ទាល់​ដោយ​ទូរទស្សន៍ MYTV លើ​វិញ្ញាសា AK2

ការ​ប្រកួត​ជ្រើស​រើស​ជើង​ឯក​កីឡា​អេឡិចត្រូនិក​(E-Sports)​ប្រចាំ​ឆ្នាំ​២០១៧​​នឹង​ធ្វើ​នៅ​សាលា​តិចណូ​ ថ្ងៃ​សៅរ៍-អាទិត្យ​ ទី​២-៣ ខែ​ធ្នូ​នេះ។ បង​ប្អូន​អ្នក​គាំទ្រ​របស់​ក្រុម​នីមួយ​ៗ​អាច​ចូល​រួម​ទស្សនា​ដោយ​សេរី​ និង​សប្បាយ​រីករាយ​ជា​មួយ​កម្មវិធី​កម្សាន្ត​ជា​ច្រើន​ទៀត។ ព្រឹត្តិការណ៍​​ឆ្នាំ​នេះ​​រៀប​ចំ​ដោយ​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា និង​គាំទ្រ​ដោយ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ ព្រម​ទាំង​ចូល​រួម​ឧបត្ថម្ភ​ដោយ​កុំព្យូទ័រ​ ASUS ROG, ភេសជ្ជៈ Mountain Dew និង​ទូរទស្សន៍ MYTV ៕

អត្ថបទ៖ ជាន ចាន់រ៉ា