មិន​តិច​ជាង​រយ​នាក់​ទេ ចូល​រួម​ការ​ប្រកួត​ថត​រូប​ដ៏​ធំ​ប្រចាំ​ឆ្នាំ​ព្រឹកមិញ

  • 2017-12-03 07:43:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​ថត​រូប​ដ៏​ធំ​ប្រចាំ​ឆ្នាំ Canon Photomarathon Cambodia លើក​ទី​៧ បាន​ចាប់​ផ្ដើម​ហើយ​កាល​ពី​ព្រឹកមិញ​នេះ ដោយ​មាន​បេក្ខជន​ចូល​រួម​ប្រកួត​រាប់​រយ​នាក់ ដែល​មាន​ទាំង​វ័យ​កណ្ដាល និង​វ័យ​ជំទង់ ហើយ​ខ្លះ​ក៏​ជា​អ្នក​ថតរូប​អាជីព​ផង​ដែរ។

ការ​ប្រកួត​នេះ រៀបចំ​ឡើង​ដោយ​ក្រុមហ៊ុន i-Qlick Cambodia ដែល​បែង​ចែក​ជា ២ផ្នែក គឺ Open Category សម្រាប់​អ្នក​មាន​អាយុ​ចាប់​ពី ១៨ ឆ្នាំ​ឡើង និង Student Category សម្រាប់​អ្នក​មាន​អាយុ​ក្រោម ១៨ ឆ្នាំ។

សម្រាប់​អ្នក​ឈ្នះ នឹង​ត្រូវ​ប្រកាស​នា​ល្ងាច​នេះ ដោយ​កម្មវិធី​ទុក​ពេល​ឲ្យ​បេក្ខជន​ថត​កន្លះ​ថ្ងៃ ហើយ​អ្នក​ឈ្នះ​នឹង​បាន​រង្វាន់​ជា​កាមេរ៉ា​ព្រម​ទាំង​ឱកាស​ទៅ​ប្រកួត​នៅ​ខេត្ត​សៀមរៀប​ដើម្បី​រក​ជើង​ខ្លាំង​ទៅ​ប្រកួត​នៅ​ប្រទេស​ជប៉ុន​បន្ត៕

អត្ថបទ​ពាក់ព័ន្ធ៖ Canon Photomarathon Cambodia 2017

អត្ថបទ៖ វិទូ