​តម្រូវ​ការ​ផ្ទះ​ល្វែង​​​ហក់​ឡើង​ខ្លាំង​នៅ​តំបន់​ភាគ​ខាង​ជើង​រាជធានី​ភ្នំពេញ​

  • 2017-12-03 07:51:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​គម្រោង​អភិវឌ្ឍន៍ជា​ច្រើនបាន​រីក​ឡើង​ដូចផ្សិតតំបន់​ភាគខាង​ជើង​រាជធានី​ភ្នំពេញ ​ជាពិសេស​នៅក្នុង​ខណ្ខសែន​សុខ ដែល​បាន​កំពុង​ក្លាយ​ជា​តំបន់​មួយ​​មាន​ភាព​ទាក់ទាញ​កើន​ឡើង​ ទាំង​សម្រាប់​អ្នក​អភិវឌ្ឍ​គម្រោងលំនៅ​ដ្ឋាន ​ផ្សារ​ទំនើប និង​អគារ​ពាណិជ្ជកម្ម​ផ្សេងៗ ​និង​ទាំង​​ប្រជាពលរដ្ឋ​ដែល​ស្វែងរក​កន្លែង រស់​នៅ ។​

ថ្មីៗនេះ ​ក្រុមហ៊ុន​អភិវឌ្ឍ​ក្នុងស្រុក​មួយ​បាន​បន្ថែម​ទុន ​៥លាន​ដុល្លារ ​និងបាន​សម្ពោធ​ការដ្ឋាន​សាងសង់​​លំនៅដ្ឋាន​ផ្ទះល្វែង​ចំនួន ៣០០យូនីតនៅថ្ងៃទី ០២ ធ្នូ ​ដែល​ស្ថិត​នៅក្នុង​គម្រោង​ទីក្រុង​រណប​នៅ​ភាគជើង​នៃ​រាជធានី​ភ្នំពេញ​ ឈ្មោះ​ថា Grand Phnom Penh ដែល​គម្រោងនេះ​គ្រោងនឹង​បញ្ចប់នៅ​ចុងឆ្នាំ​ ២០១៨ខាងមុខ​។

លោក Yeok K.Foo ​អ្នកគ្រប់គ្រង​ទីក្រុង​រណប​ខាងលើ​នេះ ​ឲ្យ​ដឹង​ថាៈ «ការ​បោះ​ទុន​បន្ថែមនេះ​ ដោយ​សារ​កំណើន​ប្រជាជន​នៅ​រាជធានី​ភ្នំពេញ​ ងាក​មកតំបន់​នេះកាន់​តែច្រើន​ឡើងៗ​ ហើយ​ភាគច្រើន​ពួកគាត់​ត្រូវការ​ផ្ទះស្នាក់​ដែល​អាច​ប្រកបអាជីវក​ម្មបាន​... ​ហើយ​ខ្ញុំគិតថា​លំនៅដ្ឋាន​ជា​ផ្ទះល្វែង​គឺ​សាកសម​សម្រាប់​គាត់​»។ ​អ្វី​ដែល​សំខាន់​ទៀត​នោះអតិថិជនពិតជាត្រូវការ គុណភាព​សំណង់ ​សុវត្ថិភាព ​ព្រមទាំង​បរិយាកាស​ជំរុញ​ដែល​បង្កើត​ភាព​ស្រស់​ស្អាត និង​ភាព​សុខ​ស្រួល​ក្នុង​ការ​រស់នៅ​។ លោក Yeok បន្ថែម។

(លោក Yeok K.Foo ​អ្នកគ្រប់គ្រង​ទីក្រុង​រណប​Grand Phnom Penh)

ជាមួយគ្នានេះ ​លោក សន សៀប ​អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ​ KEY Real Estate ​ធ្លាប់​ប្រាប់​ Sabay ថា​ ប្រជាជន​ដែលមាន​ចំណូល​មធ្យម​ភាគ​ច្រើន ​បានកំពុងរត់​ទៅកា​ន់​តំបន់​ភាគជើង​នៃរាជធានី​ ព្រោះថា​នៅតំបន់​នោះ​ មាន​គម្រោង​ធំ​ៗជាច្រើន​បាន​កំពុង​លេច​រូបរាង​ ជាពិសេស​គឺគម្រោង​ផ្សារអ៊ីអន​២ជាដើម​ ដែលនេះវា​ជា​ហេតុផលមួយ​ដែល​អ្នកអភិវឌ្ឍ​ត្រូវតែក្ដោប​ឱកាស​នេះឲ្យ​ជាប់​។

( ​លោក សន សៀប ​អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ​ KEY Real Estate)

យ៉ាង​ណាមិញ​ លោកក៏បាន​បង្ហើប​ពីទីតាំង​ដែលមាន​សក្ដានុពល​នៅតំបន់​ទីប្រជុំជន​ដទៃ​ទៀត​ ដូចជា​ នៅតំបន់​ចំការដូង​ ក្រុងតាខ្មៅ​ ជ្រោយចង្វារ​ ជាដើម​។ ទីតាំង​ទាំងនោះ​សុទ្ធ​តែល្អ​​សម្រាប់​ប្រជាជនមាន​ចំណូល​មធ្យមមាន​លទ្ធភាព​ទិញផ្ទះ​ក្នុង​តម្លៃប្រមាណ​ជា ៥ម៉ឺនដុល្លារ​ឡើង​។ លោក សន សៀប​ បញ្ជាក់​បន្ថែម​។

​​ ​​

អត្ថបទ៖ ស៊ិន សាវ៉េត