រកឃើញក្រុមជើងឯកកីឡាអេឡិចត្រូនិកថ្នាក់ជាតិឆ្នាំ២០១៧ហើយ
- 2017-12-03 10:30:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រកឃើញក្រុមជើងឯកកីឡាអេឡិចត្រូនិកថ្នាក់ជាតិឆ្នាំ២០១៧ហើយ
ចន្លោះមិនឃើញ
ការប្រកួតជ្រើសរើសជើងឯកកីឡាអេឡិចត្រូនិកថ្នាក់ជាតិប្រចាំឆ្នាំ២០១៧បានចាប់ផ្តើមប្រកួតពីថ្ងៃទី៣០ ខែកញ្ញា ដល់ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៧។ ការប្រកួតត្រូវបានធ្វើឡើងទូទាំង២៣ខេត្ត-ក្រុងក្នុងប្រទេសកម្ពុជា និងប្រកួតជាពីរដំណាក់កាល។ ដំណាក់កាលទី១ប្រកួតជម្រុះតាមតំបន់ និងដំណាក់កាលទី២ប្រកួតជុំផ្តាច់ព្រ័ត្រទូទាំងប្រទេសដែលធ្វើឡើងនៅសាលាបច្ចេកវិទ្យាតិចណូ។
ការប្រកួតត្រូវបានបែងចែកជា៥តំបន់៖ តំបន់ទី១ កំពង់ចាម ក្រចេះ ស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរី។ តំបន់ទី២ កំពង់ធំ ព្រះវិហារ សៀមរាប និងឧត្តរមានជ័យ។ តំបន់ទី៣ កំពង់ឆ្នាំង ពោធិសាត់ បាត់ដំបង ប៉ៃលិន និង បន្ទាយមានជ័យ។ តំបន់ទី៤ តាកែវ កំពត ព្រះសីហនុ កោះកុង និងកំពង់ស្ពឺ ព្រមទាំងតំបន់ទី៥ រាជធានីភ្នំពេញ កណ្ដាល ព្រៃវែង និងស្វាយរៀង ។
វគ្គជម្រុះតាមតំបន់បានស្វែងរកឃើញក្រុមខ្លាំងចំនួន២៤ក្រុមគឺ១៦សម្រាប់វិញ្ញាសា AK 2 និង៨សម្រាប់វិញ្ញាសា Dota 2 ឡើងទៅជុំផ្តាច់ព្រ័ត្រនៅរាជធានីភ្នំពេញនា។ ជយលាភីតាមតំបន់ក៏ទទួលបានប្រាក់រង្វាន់ដែរសម្រាប់វិញ្ញាសា AK2 លេខ១ ទទួលបាន ១,០០០$ + ២០,០០០ Sabay gold និងលេខ២ ទទួលបាន៥០០$ + ២០,០០០ Sabay gold ខណៈ វិញ្ញាសា Dota ក្រុមលេខ១ ទទួលបាន ១០,០០០ Sabay gold។
លទ្ធផលដូចខាងក្រោម
ជយលាភីវិញ្ញាសា AK2 ជាជើងឯកទទួលបានពាន មេដាយមាស ប្រាក់២០០០ដុល្លារ និង ៤០,០០០ Sabay gold ជាជើងឯករងទទួលបាន ពាន មេដាយប្រាក់ និងប្រាក់១០០០ដុល្លារ និង៤០,០០០ Sabay gold ចំណាត់ថ្នាក់លេខ ៣ ទទួលបានពាន មេដាយសំរឹទ្ធ និង ៤0,០០០ Sabay gold
ជយលាភីវិញ្ញាសា Dota 2 -ក្រុម Intelligent Quotient (IQ) ជាជើងឯកទទួលបាន ១០០០ដុល្លារ និង១០,០០០ Sabay Gold -ក្រុម Glory 5ជើងឯករងទទួលបាន ៥០០ដុល្លារ និង១០,០០០ Sabay gold
ក្រុមលេខ១ និងលេខ២វិញ្ញាសា AK 2 តំណាងឲ្យកម្ពុជាទៅប្រកួតកីឡាអេឡិចត្រូនិកអន្តរជាតិ MATIC នៅប្រទេសថៃនាខែមករា ឆ្នាំ២០១៨ខាងមុខ។
ព្រឹត្តិការណ៍ឆ្នាំនេះរៀបចំដោយសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា និងគាំទ្រដោយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ព្រមទាំងចូលរួមឧបត្ថម្ភដោយកុំព្យូទ័រ ASUS ROG, ភេសជ្ជៈ Mountain Dew និងទូរទស្សន៍ MYTV ៕