មូលហេតុពលរដ្ឋជប៉ុនវ័យចំណាស់ រាប់ពាន់នាក់ ស្លាប់និងស្អុយរលួយម្នាក់ឯង គ្មានអ្នកអើពើ

  • 2017-12-04 06:55:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពលរដ្ឋ​ជប៉ុន​ជាច្រើន​នាក់​បាន​ស្លាប់ និង​ស្អុយ​រលួយ​តែ​ម្នាក់​ឯង អស់​រយៈពេល​ជា​ច្រើន​សប្ដាហ៍​នៅ​ក្នុង​ផ្ទះ​របស់​ពួកគេ ដែល​នេះ​គឺ​ជា​និន្នាការ​ដ៏​គួរ​ឲ្យ​សោកសៅ និង​ជា​វាសនា​របស់​ពលរដ្ឋ​ជប៉ុន​វ័យ​ចំណាស់​រាប់​ពាន់​នាក់។

Kodokushiស្លាប់​តែ​ម្នាក់​ឯង កំពុង​ជា​បញ្ហា​មួយ​នៅ​ប្រទេស​ជប៉ុន។ វា​បាន​កើត​ឡើង ដោយសារតែ ប្រជាជន ២៧,៧ភាគរយ នៃ​ចំនួន​ប្រជាជន​ជប៉ុន​សរុប​មាន​អាយុ​លើស​ពី ៦៥ឆ្នាំ ហើយ​មនុស្ស​វ័យ​ក្មេង​ជា​ច្រើន ជ្រើសរើស​យក​ការ​រស់នៅ​តែ​ម្នាក់​ឯង។

ជនរងគ្រោះ​ចុងក្រោយ​បង្អស់ គឺ​បុរស​អាយុ​ខ្ទង់ ៥០ឆ្នាំ​ម្នាក់ មាន​ឈ្មោះ​ថា Hidemitsu Ohshima ដែល​បាន​ស្លាប់​តែ​ម្នាក់ឯង អស់​រយៈពេល ៣សប្តាហ៍​មក​ហើយ។ លោក Ohshima បាន​លើក​ពក​មក​គ្រប​លើ​រាងកាយ​របស់​ខ្លួន​មុន​ពេល​ស្លាប់ ដើម្បី​បិទបាំង​រាងកាយ​ពី​សត្វ​ល្អិត ដែល​អាច ឬ​មិន​អាច​ចម្លង​មេរោគ​ដល់​លោក។

(រូបតំណាង)

គួរ​បញ្ជាក់​ថា ប្រទេស​ជប៉ុន​មាន​ពលរដ្ឋ​រាប់​ម៉ឺន​នាក់ ដែល​មាន​អាយុ​លើស​ពី ១០០ឆ្នាំ។ ជាមួយ​គ្នា​នេះ​ដែរ ការ​ធ្លាក់​ចុះ​នៃ​អត្រា​បង្ក​កំណើត គឺ​ជា​បញ្ហា​មួយ​ផ្សេង​ទៀត។ ក្រុម​អ្នក​ជំនាញ​បាន​ប៉ាន់​ស្មាន​ថា មនុស្ស​ចំនួន ៣០ ០០០នាក់​បាន​ស្លាប់​តែ​ម្នាក់​ឯង​ក្នុង​មួយ​ឆ្នាំៗ។

Kodokushiស្លាប់​តែ​ម្នាក់​ឯង កាន់តែ​អាក្រក់​ឡើង ដោយសារ​តែ​ការ​រួមបញ្ចូល​គ្នា​នៃ​វប្បធម៌ , បញ្ហា​ប្រជាសាស្ត្រ និង សង្គម​នៅ​ប្រទេស​ជប៉ុន៕

ចុច​អាន៖

ប្រភព៖ nextshark   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទពេញនិយម