“ដែនដីស្នេហ៍អាថ៌កំបាំង" ធ្វើឲ្យ ដួង ម៉ានិច និង ណាខុន ភ្លឺភ្នែក
- 2017-12-04 07:25:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
“ដែនដីស្នេហ៍អាថ៌កំបាំង" ធ្វើឲ្យ ដួង ម៉ានិច និង ណាខុន ភ្លឺភ្នែក
ចន្លោះមិនឃើញ
នៅព្រឹកមិញនេះស្ថានីយទូរទស្សន៍ PNN បានធ្វើពិធីក្រុងពាលីខ្សែភាពយន្តភាគថ្មីររឿង "ដែនដីស្នេហ៍អាថ៌កំបាំង" ដែលមាន ណាខុន ដួង ម៉ានិច និង ណាតាយា ជាតួឯកប្រុសស្រីក្នុងរឿងខាងលើនេះ។
ក្នុងពិធីក្រុងពាលី ដួង មានិច ជាតួអង្គក្នុងរឿងបានលើកឡើងថា រឿងភាគថ្មីមួយនេះនាង មានអារម្មណ៍ថាប្លែកជាងរឿងមុនៗដែលធ្លាប់សម្ដែងកន្លងមក ព្រោះមានឈុតឆាកវាយតប់ជិះសេះ ព្រមទាំងមានចរិតម៉ឺងម៉ាត់ តស៊ូលះបង់គ្រប់បែបយ៉ាងដើម្បីការពារទឹកដីមិនឲ្យបាត់បង់។
អ្វីដែលពិសេសជាងនេះទៅទៀតនោះតួឯកស្រីក្នុងរឿង"ពស់កេងកង" ថា៖" ខ្ញុំពិតជាមានអារម្មណ៍ប្លែក និងភ្លឺភ្នែកខ្លាំងណាស់ក្នុងរឿងភាគ"ដែនដីស្នេហ៍អាថ៌កំបាំង" នេះ ព្រោះប្លែកទាំងការស្លៀកពាក់ និងការសម្ដែងខុសពីរឿងមុនៗ។ ទោះបីជាយ៉ាងណាខ្ញុំនៅតែសប្បាយចិត្ត ដោយទទួលបានបទពិសោធន៍ថ្មីៗបន្ថែមទៀត"។
សម្រាប់តួឯកប្រុសវិញ ណាខុន ក៏មានការពេញចិត្តមិនខុសពី ដួង ម៉ានិច ប៉ុន្មានឡើយលោក ថា ធ្លាប់សម្ដែងជាតួអង្គបែបសម័យ មកឲ្យលេងជាតួមេទ័ព ដូច្នេះខ្លួនមានអារម្មណ៍ខុសប្លែកពីរឿងមុនៗឆ្ងាយ។ ទោះបីជាប៉ះឈុតឆាកមិនធ្លាប់ជួបពីមុនមកក្ដី តែតួឯកប្រុសក្នុងរឿង "កញ្ញាអំពិលផ្អែម" នឹងខិតខំប្រឹងប្រែងសម្ដែងឲ្យបានល្អដើម្បីទទួលបានការគាំទ្រពីទស្សនិកជន។
លោកថា៖"ប៉ះគ្នាជាមួយ អានិច លើកទី១ សាច់រឿងទាំងមូលក៏ប្លែកទៀត ព្រោះរឿងនេះខ្ញុំត្រូវរៀនបាញ់ព្រួញ ជិះសេះ ហើយការតុបតែងខ្លួនខុសប្លែកពីរឿងមុនៗទាំងស្រុង និយាយទៅក្នុងរឿងមួយនេះអត់សូវចំណាយសម្លៀកបំពាក់ច្រើនទេ"។
ដោយឡែកលោក ពុទ្ធ ពណ៌ ជាផលិតកររឿង "ដែនដីស្នេហ៍អាថ៌កំបាំង" បានថ្លែងថា រឿងភាគថ្មីមួយនេះ ទូរទស្សន៍ PNN បានសហការជាមួយផលិតកម្មភូមិពេជ្រភាពយន្ត។ ជាប្រភេទខ្សែភាពយន្តភាគបែបមនោសញ្ចេតនាស្នេហាត្រីកោណរវាងកំលោះសង្ហា ជាមួយនារីរូបស្រស់សោភាពីររូប។ រឿង " ដែនដីស្នេហ៍អាថ៌កំបាំង" មាន ៤០ ភាគ នឹងដំណើរការចេញថតនៅថ្ងៃទី ៥ ខែ ធ្នូ ឆ្នាំ ២០១៧ ខាងមុខនេះ គ្រោងដាក់បញ្ចាំងនៅទូរទស្សន៍ PNN នៅពាក់កណ្ដាលឆ្នាំ២០១៨ ។