ស្រីស្អាត៣រូប បង្ហាញ​រាង​ទ្រលុក​ទ្រលន់ ក្រោយ​បាត់​មុខ​មួយ​រយៈ

  • 2017-12-05 10:48:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពី​បាត់​មុខ​មួយ​រយៈ តារា​ចម្រៀង និង​សម្តែង​ស្រី​៣រូប បាន​បង្ហាញ​វត្តមាន​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល ជាមួយ​រូប​រាង​ធាត់​ទ្រលុក​ទ្រលន់ មើល​មិន​ចង់​ស្គាល់។

១. អេននី ហ្សាម៖ បន្ទាប់​ពី​ផ្អាក​អាជីព​ចម្រៀង​ជាង​មួយ​ឆ្នាំ​មក តារា​ចម្រៀង​ប្រចាំ​ផលិតកម្ម​ថោន កញ្ញា អេនី ហ្សាម បាន​បង្ហាញ​វត្តមាន​ជា​ថ្មី​ក្នុង​ពិធី​សម្ពោធ​រឿង «អ្នកបម្រើ​០០៧» កាល​ពី​ចុង​ខែ​វិច្ឆិកា​កន្លង​ទៅនេះ ដោយ​មើល​ទៅ​ឡើង​ទម្ងន់​ស្ទើរ​មិន​គួរ​ឱ្យ​ជឿ។

២. ឌុច សុភា៖ ក្រោយ​បង្ហាញ​មុខ​ក្នុង MV បទ «ចង់​ចាក​ចេញ​ពី​ទីនេះ» ថ្មីនេះ​អ្នក​មេម៉ាយ ឌុច សុភា បាន​បង្ហាញ​ខ្លួន​ក្នុង​ពិធី​មង្គលការ​របស់​សាច់​ញាតិ ជាមួយ​រូបរាង​ធាត់​ជាងមុន តែមើល​ទៅ​នៅ​តែ​ស្រស់​ស្អាតដដែល។

៣. សាសា៖ មិន​ខុស​ពី​តារា​ស្រី​២​រូប​ខាង​លើ​ប៉ុន្មាន​ទេ ក្រោយ​ដក​ខ្លួនពីសិល្បៈ ទៅ​ធ្វើ​ជំនួញ​ច្រើនមុខ ម្សិល​មិញ​នេះ​បាន​បង្ហាញ​ខ្លួន​ក្នុង​កម្មវិធី​មួយ​ជាមួយ​មិត្ត​រួម​អាជីព គឺ​តារា​ចម្រៀង សុគន្ធ ថេរ៉ាយុ ជាមួយ​រូបរាង​ធាត់​ទ្រលុក​ទ្រលន់៕

អត្ថបទ៖ ដេត ធន្នី