ក្រម​​រថយន្ត​ផ្សងព្រេង​ចាប់ផ្តើម​ចេញ​ដំណើរ ចាកចេញ​ពី​ទីក្រុង​តាំងពី​ព្រលឹម​ស្រាងៗ​

  • 2017-12-07 01:20:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្បួន​រថយន្តជាង ១០០ គ្រឿង​ដែលមានក្រុម​​អ្នក​ចូលរួម​ជាង ៥០០ នាក់​ បាន​ចាប់ផ្តើម​​ដំណើរ​​ផ្សងព្រេង​រយៈ​ពេល ៤ ថ្ងៃ​​ ទៅ​ប្រទេស​ថៃនៅ​ព្រឹក​​មិញ​នេះ​។ ក្បួន​រថយន្ត​បានចេញ​ដំណើរ​​ព្រម​គ្នា​តាំង​ពី​ម៉ោង​ជាង ៥ ព្រលឹម​ស្រាងៗ​។

តាម​កម្មវិធី ​ក្បួន​រថយន្តនឹង​​ត្រូវ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ជាតិ​លេខ ៥ កាត់​ខេត្ត​កំពង់ឆ្នាំង ពោធិសាត់ បាត់ដំបង និង​បន្ត​ឆ្ពោះ​ទៅ​ខេត្ត​ប៉ៃលិន។

ទៅដល់ខេត្ត​ប៉ៃលិន​អាច​ទៅដល់ម៉ោង​ជាង ៣ រសៀល ក៏​នឹង​មានកម្មវិធី​ចែកអំណោយ​ដល់ជនក្រីក្រ​មួួយ​ចំនួន រួច​អ្នក​ដំណើរ​ត្រូវ​​ទៅ​សម្រាក​ទៅ​ទីតាំង​បោះជំរំ​មួយ​យប់​ មុន​បន្ត​​ឆ្លង​ចូល​​ចូល​​ទៅ​លេង​ប្រទេស​ថៃ​នៅ​ថ្ងៃ​ទី​ពីរ។ នៅ​ពេល​រាត្រី​ ​មាន​រៀបចំកម្មវិធី​កម្សាន្ត​រាំច្រៀង ​រួមទាំង​ការ​ទទួលទាន​អាហារ​ជុំ​គ្នា​​ផង​ដែរ។

នៅ​ថ្ងៃ​ទី​ពីរ បន្ទាប់​ពីទទួលទាន​អាហារ​ពេលព្រឹក​រួច ក្បួន​​រថយន្ត​នឹង​​ចាប់​បន្ត​​ចេញ​ដំណើរ​ឆ្លង​ចូល​ប្រទេស​ថៃ។ ក្នុង​ដំណើរ​ទេសចរណ៍​ប្រទេសថៃ ដែល​មាន​រយៈ​ពេលពីរ​ថ្ងៃ មាន​ការ​ទៅ​លេង​តំបន់​កម្សាន្ត​មួយ​ចំនួន​​ដូចជា​រមណីយដ្ឋាន​សួន​ Nong Nooch រមណីយដ្ឋាន​ភ្នំព្រះ Khao Chi Chan ក៏​ដូចជា​ទៅ​លម្ហែ​នៅ​ទីក្រុង​ប៉ាតាយ៉ា ជា​ទីក្រុង​មាត់​ឆ្នេរ​ដ៏​ល្បី​របស់​ប្រទេស​ថៃ។

ក្រៅ​ពី​នេះ ក៏​មាន​ការ​ដើរ​ទិញ​ទំនិញ​ធូរថ្លៃ​ នៅ​ហាង​​លក់ទំនិញ​បោះ​ដុំ​ដ៏​ធំ​នៅ​ខេត្ត​រ៉ាក់យ៉ង​ប្រទេស​ថៃ មុន​វិល​ត្រឡប់​មក​ប្រទេស​កម្ពុជា​។

Ford Adventure បាន​រៀបចំ ១១ លើក​គិត​​ទាំង​ឆ្នាំ​នេះ។ កាល​ឆ្នាំ ២០០៧ បានទៅ​លេង​ខេត្ត​មណ្ឌល​គិរី, ឆ្នាំ ២០០៨ ទៅ​កាន់​ខេត្ត​រតនគិរី, ឆ្នាំ ២០០៩ ទៅ​កាន់​ខេត្ត​បៃលិន, ឆ្នាំ ២០១០ និង ២០១១ ទៅ​​ខេត្ត​ចម្ប៉ា​សាក់​ប្រទេស​ឡាវ, ឆ្នាំ​ ២០១២ ទៅ​កាន់​ខេត្ត​មណ្ឌលគិរី, ២០១៣ ទៅ​កាន់​ខេត្ត​ចម្ប៉ា​សាក់​ប្រទេស​ឡាវ, ឆ្នាំ ២០១៤ ទៅ​កាន់​ខេត្ត​ត្រាត​ប្រទេស​ថៃ, ឆ្នាំ ២០១៥ ទៅ​កាន់​ខេត្ត​ចន្ថាបុរី ប្រទេស​ថៃ, លើក​ទី ១០ ទៅ​ខេត្ត​បុរីរាម​ប្រទេស​ថៃ និង​លើក​ទី ១១ នឹង​ធ្វើ​ដំណើរ​ទៅកាន់​ទីក្រុង ប៉ាតាយ៉ា ប្រទេស​ថៃ។

ទទួល​បាន​ព័ត៌មាន​ថ្មីៗ​ ​គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា​ Like Page Sabay News Technology...

អាន​អត្ថបទ​បន្ទាប់

អត្ថបទ៖ រដ្ឋ

អត្ថបទពេញនិយម