Ford Adventure ឆ្នាំ​នេះ កាន់តែ​ធំ មាន​ឡានចូលរួមជាង ១០០ គ្រឿង

  • 2017-11-17 07:40:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន អ អិម អេ ខេមបូឌា (RMA Cambodia) បាន​រៀប​ចំ​ដំណើរ​កម្សាន្ត Ford Adventure លើក​ទី ១១ ដែល​មាន​រយះ​ពេល ៤ថ្ងៃ ៣យប់ នឹង​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី ០៧ ដល់​ថ្ងៃ​ទី ១០ ខែ ធ្នូ ឆ្នាំ ២០១៧ ។ ដែល​មាន​ការ​ចូល​រួម​សហការ​ពី​ក្រុម​ហ៊ុន Total Cambodge និង​ក្រុមហ៊ុន Cambrew LTD & Angkor Beverage Co.,Ltd ។

លោក ងន សាំង អគ្គនាយក​ក្រុម​ហ៊ុន RMA Cambodia បាន​មាន​ប្រសាសន៍​ថា ដំណើរ​កំសាន្ត Ford Adventure សម្រាប់​ឆ្នាំ ២០១៧ នេះ​កាន់​តែ​មាន​ភាព​អស្ចារ្យ​ជាង​ឆ្នាំ​មុនៗ​ដោយ​មាន​ការ​ចូលរួម​ជាមួយ​នឹង​ក្បូន​ដង្ហែ រថយន្ត FORD ចំនួន ១០០គ្រឿង និង​មាន​ការ​ចូល​រួម​ពី​អ្នក​ដំណើរ​ប្រមាណ ៥០០នាក់ ដោយ​ធ្វើ​ដំណើរ​ឆ្លង​កាត់​ព្រៃ​ភ្នំ​នៅ​តាម​ដង​ផ្លូវ​នៃ​ខេត្ត ប៉ៃលិន ឆ្ពោះ​ទៅ​ខេត្ត រ៉ាយ៉ង និង​បន្ត​ទៅ​ទីក្រុង ប៉ាតាយ៉ា ប្រទេស​ថៃ រួម​ជាមួយ​បទពិសោធន៍ នៃ​ការ​បោះជំរំ​ដ៏​អស្ចារ្យ​នៅ​លើ​វាល​ស្មៅ​​នៅ​លើ​ទឹក​ដី​នៃ​ខេត្ត ប៉ៃលិន​ក៏​ដូច​ជា​ខេត្ត​រ៉ាយ៉ង ប្រទេស​ថៃ​នឹង​មាន​ឱកាស​ដើរ​ទិញ​ទំនិញ​ជា​ច្រើន​សំបូរ​បែប​នៅ​តាម​ខេត្ត​ទាំង​នេះ​និង​ចូល​រួម​លេង​កម្មវិធី​កម្សាន្ត​សប្បាយ​ៗ​ជា​ច្រើន​ទៀត ក៏​មាន​ការ​ចូលរួម​ចែក​អំណោយ​សម្រាប់​ពលរដ្ឋ​តាម​មូលដ្ឋាន​នេះ​​ផង​ដែរ ។

លោក​បន្ត​ទៀត​ថា ការ​ធ្វើ​ដំណើរ​នេះ​ក៏​មាន​ចូល​រួម​ចំណែក​ធ្វើ​ឲ្យ​អតិថិជន​របស់ FORD មាន​ទំ​នាក់​ទំនង​ល្អ​ស្គាល់​គ្នា​​កាន់​​តែ​ច្បាស់​មាន​ភាព​ស្និត​ស្នាល​ចេះ​ជួយ​គ្នា​ទៅវិញ​ទៅ​មក​និង​ទទួល​បាន​បទពិសោធន៍​ថ្មីៗ​ជា​ច្រើន​នែ​ការ​ធ្វើ​ដំណើរ​កម្សាន្ត​ដ៏​ធំ​ប្រចាំ​ឆ្នាំ​បែប​នេះ។

ដំណើរ​កម្សាន្ត Ford Adventure បាន​រៀបចំ​ដំបូង​ក្នុង​ឆ្នាំ ២០០៧ និង​បន្ត​​ធ្វើ​ជា​រៀង​រាល់​ឆ្នាំ​តាម​គោលដៅ​តំបន់​ទេសចរណ៍​ក្នុង​ប្រទេស​កម្ពុជា និង​ប្រទេស​ជិត​ខាង​។ កាល​ពី​ឆ្នាំ ២០០៧ បាន​​ធ្វើ​ដំណើរ​ទៅ​​ខេត្ត​មណ្ឌល​គិរី ឆ្នាំ ២០០៨ ទៅ​កាន់​ខេត្ត​រតនគិរី ឆ្នាំ ២០០៩ ទៅ​កាន់​ខេត្ត​បៃលិន ឆ្នាំ ២០១០, ២០១១ ទៅ​​ខេត្ត​ចម្ប៉ា​សាក់​ប្រទេស​ឡាវ ឆ្នាំ​ ២០១២ ទៅ​កាន់​ខេត្ត​មណ្ឌលគិរី ២០១៣ ទៅ​កាន់​ខេត្ត​ចម្ប៉ា​សាក់​ប្រទេស​ឡាវ ឆ្នាំ ២០១៤ ទៅ​កាន់​ខេត្ត​ត្រាត​ប្រទេស​ថៃ ឆ្នាំ ២០១៥ ទៅ​កាន់​ខេត្ត​ចន្ថាបុរី ប្រទេស​ថៃ និង​លើក​ទី ១០ ទៅ​ខេត្ត​បុរីរាម​ប្រទេស​ថៃ និង​លើក​ទី ១១ នឹង​ធ្វើ​ដំណើរ​ទៅកាន់​ទីក្រុង ប៉ាតាយ៉ា ប្រទេស​ថៃ៕

ចុចអាន​បន្ត៖

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី