តាម​ពិត ព្រះ​រាជ​បុត្រ​ចន្ត្រា​នៅ MyTV ជា​រឿង​ប្រវត្តិសាស្ត្រ​ដ៏​ល្បី​របស់ឥណ្ឌា

  • 2017-12-08 04:31:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រឿង​ភាគ​ដែល​កំពុង​ចាក់​ផ្សាយ​នៅ MyTV ថ្ងៃ​ច័ន្ទ-ព្រហស្បតិ៍ វេលា​ម៉ោង ៩យប់ ព្រះរាជបុត្រ​ចន្ត្រា គឺ​ជា​រឿង​បែប​ប្រវត្តិសាស្ត្រ​ល្បី​របស់​ឥណ្ឌា។

រឿង​នេះ​និយាយ​អំពី ព្រះ​រាជបុត្រ​ចន្ត្រា​ជា​ស្ថាបនិក​នៃ​ចក្រភព​ម័ររីយ៉ូ ជា​អ្នក​ចម្បាំង និង​ជា​អ្នក​ដឹកនាំ​ដ៏​ល្បីល្បាញ ដែល​ត្រូវ​បាន​គេ​ស្គាល់​ដោយ​សារ​ការ​បង្រួប​បង្រួម​ទ្វីប​ឥណ្ឌា ហើយ​ណាន់​នី ជា​ម្ចាស់​ក្សត្រិយ៍ ហើយ​ក៏​ជា​អ្នក​ចម្បាំង​ស្រី​ដ៏​ស្រស់​ស្អាត​ផង​ដែរ។

អ្នក​ទាំង​២ ត្រូវ​ប្រឈម​មុខ​ដាក់គ្នា​ទាំង​សង្គ្រាម និង​ស្នេហា។ ចង់​ដឹង​សាច់​រឿង​ច្បាស់ កុំ​ភ្លេច​តាម​ដាន​នៅ​ស្ថានីយ​ទូរទស្សន៍ MyTV តាម​ម៉ោង​ខាង​លើ៕​

ដោយ៖ វិទូ