រឿង "មិត្តភ័ក្រ្តទាក់ស្នេហ៍" ចប់ហើយ តោះមកតាមដានឈុតក្រៅឆាកវិញម្តង
- 2017-12-10 03:07:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រឿង "មិត្តភ័ក្រ្តទាក់ស្នេហ៍" ចប់ហើយ តោះមកតាមដានឈុតក្រៅឆាកវិញម្តង
ចន្លោះមិនឃើញ
"មិត្តភ័ក្រ្តទាក់ស្នេហ៍" បានដល់ទីបញ្ចប់ហើយកាលពីថ្ងៃសៅរ៍សប្ដាហ៍មុន ដែលពួកគេនៅតែជាមិត្តល្អនឹងគ្នាដដែល។ ជាមួយគ្នានេះ ទម្រាំថតចប់ ដើម្បីបានកម្រងទស្សនីយភាពល្អ ស្អាត ដល់ទស្សនិកជន អ្នកដឹកនាំប្រាប់ថាចំណាយពេលប្រហែល ៥ ទៅ៦ ខែ។
ទន្ទឹមនឹងភាពល្អ ក្នុងនោះចំណុចលំបាកក៏មាន ជាក់ស្តែងត្រង់ឈុតនៅគិរីរម្យ ដោយសារទីតាំងឆ្ងាយ មានតួអង្គច្រើន អ៊ីចឹងឈុតហ្នឹងថតមួយយប់ទល់ភ្លឺ និង មួយទៀតឈុត គប់យន្តហោះ រវាងផ្ទះតួស្រី និងតួប្រុស ក៏ពិបាក និងចំណាយពេលយូរគួរសមដែរ។
ជុំវិញនឹងភាគបញ្ចប់ មាន Fan ជាច្រើនពេញចិត្ត និងមានមួយចំនួនទៀតមិនពេញចិត្តព្រោះតែរឿងឆាប់ចប់ពេក។ មិនតែប៉ុណ្ណោះ Fan ខ្លះទៀតមានការ Comment មិនអស់ចិត្ត ដោយសារតួស្រីប្រុស នៅតែជាមិត្តនឹងគ្នាដដែល ដោយមិនបានក្លាយជាសង្សារ ដូចដែលពួកគេរំពឹងទុក។
យ៉ាងណាមិញអ្នកដឹកនាំក៏បានឲ្យដឹងផងដែរថា គោលបំណងនៃរឿងទាំងមូលផ្តោតសំខាន់ទៅលើការសិក្សា និងមិត្តភាព ដោយសារតួអង្គទាំងអស់គ្នានៅក្មេង ហើយទើបតែរៀននៅវិទ្យាល័យនៅឡើយ។
សំណួរថាតើ ក្រុមការងារនឹងផលិតវគ្គថ្មីទៀតឬយ៉ាងណា? អ្នកដឹកនាំ និងប្រធានផ្នែកផលិតផល ផនស៍ អាកនេក្លៀរ ប្រាប់ថាសុំលាក់សិន ហើយកុំភ្លេចរង់ចាំតាមដានតាមរយៈផេគផ្លូវការ High School Love: Season 2 ជាមួយនឹងវីដេអូប្លែកៗបន្តទៀត។
តោះកុំឲ្យខាតពេលយូរមកតាមដានឈុតក្រៅឆាកទាំងអស់គ្នា៖
វីដេអូខាងក្រោមនេះជាការសម្ភាសអ្នកដឹកនាំ និងប្រធានផ្នែកផលិតផល ផនស៍ អាកនេក្លៀរ៖