កីឡា​គុន​ដាវ​ទាក់ទាញ​ខ្លាំង​ក្រោយ​បញ្ចប់​ការ​ប្រកួត​ជ្រើសរើស​ជើង​ឯក​ ឆ្នាំ​២០១៧​

  • 2017-12-11 09:04:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡា​គុន​ដាវ​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​សំណាក់​យុវជន​ និង​សិស្សានុសិស្ស​ជាច្រើន ​ក្រោយ​ប្រកួត​ជ្រើស​រើស​ជើង​ឯក​រួច​កាល​ពី​ថ្ងៃ​ទី៩​ ខែ​ធ្នូ​ ឆ្នាំ​២០១៧​ នៅ​ឯ​សាលា​ អន្តរជាតិ​វេស្ទើន​ កន្លង​ទៅ​នេះ។​

លោក​ តែ​ ឡូរិន​

លោក​ តែ​ ឡូរិន​ ប្រធាន​សហព័ន្ធ​កីឡា​គុន​ដាវ​កម្ពុជា​ បាន​ឲ្យ​ដឹង​ថា​ កីឡា​មួយ​នេះ​មាន​យូរ​ណាស់​មក​ហើយ​ តែ​ដោយ​សារ​សង្គ្រាម​នា​ពេល​កន្លង​មក​បាន​ធ្វើ​ឲ្យ​វា​បាត់​បង់​ប្រជាប្រិយភាព​ទៅ​វិញ​ ហើយ​ឥលូវ​ហាក់​ដូច​ជា​ថ្មី​សម្រាប់​កម្ពុជា។​ ក្រោយ​ធ្វើ​ការ​ប្រកួត​ជ្រើសរើស​ជើង​ឯក​ ឆ្នាំ​២០១៧​ នេះ​ លោក​មើល​ឃើញ​ថា​ មាន​សិស្ស​នៅ​សិក្សា​សាលា​វេស្ទើន​ច្រើន​នាក់​ចាប់​អារម្មណ៍​ប្រភេទ​កីឡា​មួយ​នេះ​ហើយ​ចង់​ចុះ​ឈ្មោះ​ចង់​ហ្វឹកហាត់។​

កីឡាករ​ចូលរួម​ជ្រើស​រើស​ជើង​ឯក

ប្រធាន​សហព័ន្ធ​ខាង​លើ​បន្ត​ថា​ បច្ចុប្បន្ន​នេះ​កំពុង​ស្វះស្វែង​រក​ធនធាន​កីឡាករ​ថ្មីៗ​បន្ថែម​ទៀត​ ក៏​ដូច​ជា​ខំប្រឹង​បណ្ដុះបណ្ដាល​កីឡា​ឲ្យ​រឹតតែ​មាន​សមត្ថភាព​ដើម្បី​ចូលរួម​កម្មវិធី​ប្រកួត​នានា​នៅ​ក្រៅ​ប្រទេស​។ នៅ​ខែ​ក្រោយ​នេះ​សហព័ន្ធ​នឹង​បញ្ជូន​កីឡាករ​ កីឡា​ការិនី​ទៅ​ប្រកួត​នៅ​ប្រទេស​ម៉ាឡេស៊ី​ផង​ដែរ។​ បើ​ទោះ​ជា​មាន​ការ​លំបាក​ដោយ​មនុស្ស​ភាគ​ច្រើន​មិន​ដឹង​ មិនស្គាល់​កីឡា​មួយ​នេះ​ និង​មាន​កង្វះ​ខាត​សម្ភារ​យ៉ាង​ណា​ក្ដី​ក៏​សហព័ន្ធ​នៅ​តែ​ខំប្រឹង​ស្វែង​រក​ធនធាន​ថ្មី​ទៀត និង​​បង្កើត​ឲ្យ​មាន​ការ​ប្រកួត​ប្រជែង​នានា​ផង​ដែរ។​

កីឡាករ​ចូលរួម​ជ្រើស​រើស​ជើង​ឯក

កីឡា​គុន​ដាវ​ទើប​តែ​បញ្ចប់​ការ​ប្រកួត​ជ្រើសរើស​ជើង​ឯក​ថ្នាក់​ជាតិ​ឆ្នាំ​២០១៧​ កាល​ពី​ថ្ងៃទី៩​ ខែ​ធ្នូ​ ឆ្នាំ​២០១៧​ នៅ​ឯ​សាលា​អន្តរជាតិ​វេស្ទើន​ ដោយ​មាន​៤ក្លឹប​ចូលរួម​គឺ​ ក្លឹប​អ៊ីសា​ ក្លឹប​សន្ធរម៉ុក​ ក្លឹប​វេស្ទើន​ និងក្លឹប​ហូសាណា៕​

អត្ថបទ៖ នួន ស៊ីណា​