Spotify រក​បាន​ដៃ​គូ​ថ្មី ល្មម​ឲ្យ Apple និង Google ខ្លាច​រអា

  • 2017-12-12 01:58:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ផលិត​កម្មវិធី​តន្ត្រី Spotify បាន​ចាប់​ដៃ​សហការ​ជាមួយ​ក្រុមហ៊ុន​យក្ស​ប្រទេស​ចិន Tencent ក្នុង​គោល​បំណង​​ផ្លាស់​ប្ដូរ​ការ​ទិញ​ភាគហ៊ុន​ពី​គ្នា​ទៅ​វិញ​ទៅ​មក។ នៅ​របាយការណ៍​មួយ​កាល​ពី​ថ្ងៃ​សុក្រ​បាន​ចុះ​ផ្សាយ ក្រុមហ៊ុន​របស់​ប្រទេស​ស៊ុយអែត​មួយ​នេះ នឹង​ទិញ​ភាគហ៊ុន​មួយ​ផ្នែក​ធំ​ពី Tencent Music Entertainment ដោយ​ចំណាយ​ជា​សាច់​ប្រាក់។

នាយក​ប្រតិបត្តិ Spotify លោក Daniel Ek បាន​ថ្លែង​​ថា "វា​ជា​ទំនាក់ទំនង​ដ៏​សំខាន់​មួយ​រវាង​ក្រុមហ៊ុន​មាតិកា​តន្ត្រី​ល្បី​ទាំង ២ ក្នុង​លោក ដែល​នេះ​នឹង​ផ្តល់​ផល​ចំណេញ​​ទាំង​សង​ខាង​ពី​កំណើត​នៃ​ការ​ផ្សាយ​ផ្ទាល់​ចម្រៀង​ជុំវិញ​ពិភពលោក"។

រំឭក​ថា​ Tencent ជា​ក្រុមហ៊ុន​ធំ​បំផុត​ក្នុង​ប្រទេស​ចិន មាន​សក្តានុពល​លើ​ការ​ផ្គត់ផ្គង់​អ៊ីនធឺណិត ដោយ​ធ្លាប់​បាន​បង្កើត​កម្មវិធី WeChat ផ្ទុះ​ការ​ចាប់​អារម្មណ៍​ពី​ប្រជាជន​ក្នុង​ស្រុក ខណៈ Google, Twitter និង Facebook ពុំ​មាន​ឱកាស​ខ្ពស់​ហក់​ចូល​ទីផ្សារ​ប្រទេស​នេះ​ឡើយ។ បើ Spotify មាន​ Tencent ជា​ខ្នង​បង្អែក ទំនង​ជា​ស្រវា​បាន​ឱកាស​ច្រើន​ក្នុង​ការ​ហូរ​ចូល​ទៅ​ក្នុង​ទីផ្សារ​យក្ស​មួយ​នេះ។

កន្លង​ទៅ Spotify ពុំ​មាន​អ្នក​ប្រើប្រាស់​ក្នុង​ប្រទេស​ចិន​ឡើយ ខណៈ​ទីផ្សារ​សកល​គិត​ត្រឹម​ខែ​កក្កដា មាន Subscriber ប្រមាណ ៦០ លាន​នាក់ និង ១៤០ លាន​នាក់​ប្រើប្រាស់​ជា​ប្រចាំ ដោយ​អាច​ស្តាប់​ចម្រៀង​បាន​ជាង ៣០ លាន​បទ។​

ទទួលបានព័ត៌មានថ្មីៗ គន្លឹះមានប្រយោជន៍រួមទាំងចំណេះដឹងផ្សេងៗពីបច្ចេកវិទ្យា Like Page Sabay News Technology...

អានអត្ថបទ:

ប្រភព៖ gadgetsnow   ប្រែ​សម្រួល៖ កៅ រក្សា