មកដឹងចំនួនយុវជននៅកម្ពុជា និងបណ្ដាប្រទេសអាស៊ានផ្សេងទៀត
- 2017-12-12 01:53:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកដឹងចំនួនយុវជននៅកម្ពុជា និងបណ្ដាប្រទេសអាស៊ានផ្សេងទៀត
ចន្លោះមិនឃើញ
បើតាមទិន្នន័យចុងក្រោយ ដែលចេញផ្សាយដោយគេហទំព័រផ្លូវការរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ហៅកាត់ថា អាស៊ាន ក្នុងឆ្នាំ ២០១៧នេះ យុវជន( អាយុចាប់ពី ១៥-២៩ឆ្នាំ) ក្នុងតំបន់មួយនេះមានចំនួនសរុបជាង ១៦០,២ លាននាក់ ពោលគឺ ប្រមាណ ២៥%នៃប្រជាជនសរុប។ ខាងក្រោមនេះ ជាស្ថិតិរបស់យុវជននៅតាមប្រទេសអាស៊ាននីមួយៗ៖
១.ប្រ៊ុយណេ៖ មានយុវជនចំនួន ១១១ ០០០ នាក់។
២.កម្ពុជា៖ ចំនួនយុវជនគឺប្រមាណ ៤ ៥៨៨ ២០០ នាក់។
៣.ឥណ្ឌូណេស៊ី៖ ពលរដ្ឋវ័យក្មេងមានចំនួនជាង ៦៤ លាននាក់។
៤.ឡាវ៖ ចំនួនប្រជាជនវ័យក្មេង មានប្រមាណ ២លាននាក់។
៥.ម៉ាឡេស៊ី៖ មានយុវជនចំនួនជាង ៩,៣ លាននាក់។
៦.មីយ៉ាន់ម៉ា (ភូមា)៖ ពលរដ្ឋវ័យ ១៥-២៩ឆ្នាំ មានចំនួនជាង ១៣,៦លាននាក់។
៧.ហ្វីលីពីន៖ ចំនួនយុវជនគឺប្រមាណជាង ២៨,៥លាននាក់។
៨.សិង្ហបុរី៖ ប្រជាជនវ័យក្មេង មានចំនួនប្រមាណជិត ៨សែននាក់។
៩.ថៃ៖ យុវជនមានចំនួនជិត ១៤លាននាក់។
១០.វៀតណាម៖ មានពលរដ្ឋវ័យក្មេងចំនួនជាង ២០,៦ លាននាក់។
សូមបញ្ជាក់ផងដែរថា សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ហៅកាត់ថា អាស៊ានត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៦៧ ហើយបច្ចុប្បន្នមានសមាជិកចំនួន ១០ប្រទេស ដែលកម្ពុជាជាសមាជិកកូនពៅគេ (ចូលជាផ្លូវការក្នុងថ្ងៃទី ៣០មេសា ឆ្នាំ ១៩៩៩)៕