គាស់កកាយ សិល្បៈតម្បាញសូត្រមកបង្ហាញឡើងវិញ ដើម្បីលើកកម្ពស់ស្ត្រីនៅតំបន់ប្រាសាទបន្ទាយឆ្មា

  • 2017-12-12 06:47:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផលិតផលសូត្រ និងតម្បាញហាក់កំពុងស្ងាត់ជ្រងំ ខ្វះអ្នកថែរក្សា និងលែងមានការយកចិត្តទុកដាក់ដូចពីមុនហើយ។ ថ្មីៗនេះអង្គការក្រៅរដ្ឋាភិបាល Soieries Du Mekong (Mekong Silks) បានគាស់កកាយចងក្រងសិល្បៈនេះ ដើម្បីជួយដល់យុវតីដែលកំពុងរស់នៅក្បែរតំបន់ប្រាសាទបន្ទាយឆ្មា ខេត្តសៀមរាប ឲ្យមានជំនាញ និងរក្សាបាននូវស្នាដៃដូនតា និងកេរតំណែលដ៏ល្អឥតខ្ចោះមួយនេះ។

សិល្បករស្ម័គ្រចិត្តបង្ហាញម៉ូដផលិតផលសូត្រ

នារាត្រីថ្ងៃសុក្រ ទី៨ ខែធ្នូ ឆ្នាំ២០១៧ កន្លងទៅថ្មីៗនេះ Soieries Du M'ekong (Mekong Silks) សហការជាមួយភោជនីយដ្ឋាន អ៊ុយ គុយទាវ ប្រារព្ធពិធីដាក់បង្ហាញសូត្រ ដោយបង្ហាញម៉ូដដោយសិល្បករស្ម័គ្រចិត្ត ដែលផលិតផលសូត្រទាំងនោះ​ផលិតដោយដៃរបស់យុវតីដែលទទួលបានការគាំទ្រ និងបណ្តុះបណ្តាលក្នុងគម្រោងផលិតសូត្រពីអង្គការ Soieries Du Mekong (Mekong Silks)។

ចង់ដឹងថា ឈុតសូត្រស្នាដៃកូនស្រីខ្មែរអង្គរមានភាពទាក់ទាញយ៉ាងណា ទស្សនាកម្ររូបភាពខាងក្រោម៖

យុវតីពីខេត្តសៀបរាប សិល្បករច្នៃម៉ូដសូត្រ
ផលិតករច្នៃម៉ូដសូត្រ និងជាអ្នកតំណាង Soieries Du M'ekong
សិល្បករស្ម័គ្រចិត្តបង្ហាញម៉ូដផលិតផលសូត្រ

អត្ថបទ៖ Sunny

អត្ថបទពេញនិយម